ម៉ាក់ៗគ្រប់រូបតែងតែចង់ឲ្យកូនកើតមកមានសុខភាពល្អ រាងកាយមាំមួន និងជាពិសេស គឺមានភាពឆ្លាតវៃជាក់ជាមិនខាន។ ពិតណាស់ អាហារដែលម៉ាក់ៗញ៉ាំនៅអំឡុងពេលពពោះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កូនក្នុងផ្ទៃ ដូច្នេះហើយម៉ាក់ៗគួរជ្រើសរើសអាហារណា ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងវីតាមីនល្អៗ។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗចង់ឲ្យកូនកើតមកមានភាពឆ្លាតវៃ ម៉ាក់ៗមិនគួររំលងអាហារដែលជួយអភិវឌ្ឍការយល់ដឹងរបស់ក្មេងទាំងនេះឡើយ។
១. ខ្លាញ់ត្រី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស៊ីដខ្លាញ់អូមេហ្គា៣ គឺមានសារសំខាន់ណាស់ចំពោះការលូតលាស់ខួរក្បាលរបស់កូន។ ម៉ាក់ៗដែលកំពុងពពោះ ចាំបាច់ត្រូវញ៉ាំត្រីសាល់ម៉ុន ដើម្បីឲ្យកូនកើតមកមានភាពវៃឆ្លាត។ ចូរញ៉ាំសាច់ត្រីឲ្យបានយ៉ាងតិចពីរដង ឬច្រើនជាងនេះ ក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះដែរ ម៉ាក់ៗក៏អាចញ៉ាំអ័រស្ទ័រ ដែលជាកំពូលអាហារដែលសំបូរទៅដោយជាតិអ៊ីយ៉ូដផងដែរ។
២. បន្លែបៃតង
ជាទូទៅ បន្លែបៃតងមានផ្ទុកទៅដោយអាស៊ីដហ្វូលិកដែលអាចជួយការពារខួរក្បាលរបស់កូនពីការបំផ្លាញជាលិកា។ លើសពីនេះ បន្លែបៃតងក៏អាចកាត់បន្ថយហានិភ័យនៃការខូចប្រព័ន្ធប្រសាទ មាត់ឆែប និងបញ្ហាបេះដូងផ្សេងៗដែលកើតឡើងចំពោះទារកថែមទៀតផង។
៣. ស៊ុត
ស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់ និងកាឡូរីទាប ជាពិសេសគឺស៊ុតស្ងោរ ពីព្រោះវាមានផ្ទុកអាស៊ីដអាមីណូ ឈ្មោះថា Choline ដែលជួយដល់ការអភិវឌ្ឍខួរក្បាល និងបង្កើនការចងចាំ។
៤. គ្រាប់អាល់ម៉ុន
ជាធម្មតា គ្រាប់អាល់ម៉ុនមានផ្ទុកទៅដោយខ្លាញ់ល្អ ម៉ាញ៉េស្យូម វីតាមីនE និងប្រូតេអ៊ីន។ ចំណែកឯអាស៊ីដខ្លាញ់អូមេហ្គា៣ដែលជួយបង្កើនសមត្ថភាពខួរក្បាល ក៏ត្រូវបានរកឃើញនៅក្នុងគ្រាប់អាល់ម៉ុននេះដែរ។ ដូច្នេះហើយ ម៉ាក់ៗគួរចាប់ផ្ដើមញ៉ាំគ្រាប់អាល់ម៉ុនមួយក្ដាប់ដៃជារៀងរាល់ថ្ងៃ ដើម្បីឲ្យកូនកើតមកមានភាពវៃឆ្លាតតាំងពីកំណើត។
៥. គ្រាប់ល្ពៅ
គ្រាប់ល្ពៅមានផ្ទុកទៅដោយស័ង្កសី ដែលជួយលើកកម្ពស់រចនាសម្ព័ន្ធខួរក្បាល ក៏ដូចជាជំនួយក្នុងការយល់ដឹងព័ត៌មានរបស់ក្មេង។ ជាក់ស្ដែង គ្រាប់ល្ពៅមានសារធាតុចិញ្ចឹមខ្ពស់ ហើយក៏ជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពផងដែរ។
៦. ពពួកសណ្ដែក
រាងកាយរបស់ម៉ាក់ៗ គឺត្រូវការជាតិដែកជាចាំបាច់ ដើម្បីបញ្ជូនអុកស៊ីសែនទៅក្នុងកោសិកាសរសៃប្រសាទនៅក្នុងខួរក្បាលរបស់ទារក។ សណ្ដែកមានបរិមាណជាតិដែកល្អ ដែលស្រ្តីមានផ្ទៃពោះមិនគួរមើលរំលងឡើយ។
៧. ទឹកដោះគោ
ទឹកដោះគោក៏សំបូរទៅដោយជាតិដែក មិនចាញ់ពពួកសណ្ដែកដែរ ដែលអាចជួយដល់មុខងារយល់ដឹងរបស់កូនឲ្យមានសុខភាពល្អ ក៏ដូចជាជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៍របស់ខួរក្បាលមុនពេលដែលទារកកើត។ ហេតុនេះហើយ ម៉ាក់ៗគួរញ៉ាំទឹកដោះគោជាប្រចាំដើម្បីឲ្យកូនកើតមកមានភាពវៃឆ្លាត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]