បរទេស៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC បានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធាគុយបាមួយគ្រឿង បានធ្លាក់នៅតំបន់ភ្នំភាគខាងកើត​ប្រទេសគុយបាកាលពីព្រឹកថ្ងៃសុក្រកន្លងទៅនេះ ដែលជាហេតុបណ្តាលឱ្យមនុស្សចំនួន ៥នាក់ ត្រូវស្លាប់បាត់បង់ជីវិត។

សេចក្តីថ្លែងការណ៍ខ្លីមួយរបស់កងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាបាន​គូសបញ្ជាក់ថា ឧទ្ធម្ភាគចក្របានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីតំបន់ភាគខាងកើត​ខេត្ត Holguín ​ក្នុងដំណើរដ៏ខ្លី ឆ្ពោះទៅកាន់ខេត្ត Guantánamo ។ យ៉ាងណាមិញ អត្តសញ្ញាណរបស់ជនរងគ្រោះ មិនទាន់ត្រូវបាន​គេបង្ហាញជាផ្លូវការនោះទេ ខណៈការស៊ើបអង្កេត​កំពុងចាប់ផ្តើមឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកថា កាលពីខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ ​មានហេតុការណ៍ធ្លាក់យន្តហោះដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅប្រទេសគុយបា ដោយ​ក្នុងនោះអ្នកដំណើរសរុប ១១២នាក់ បានស្លាប់​ និងម្នាក់បាន​រស់រានមានជីវិត៕

រូបតំណាង
ហេតុការណ៍នេះ កើតឡើង​កាលពីព្រឹកថ្ងៃសុក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]