អង់គ្លេស៖ អ្នកប្រមាញ់កំណប់លោក Kevin Duckett បានស្វែងរកកំណប់ជាមួយឧបករណ៍រាវរកដែក (metal detector) របស់គាត់នៅក្នុងទីវាលមួយនៅជិត Market Harborough នៅ Northamptonshire ប្រទេសអង់គ្លេស ដែលពេលនោះគាត់ក៏បានរកឃើញរូបចម្លាក់មាសមួយ ដែលអ្នកជំនាញជឿជាក់ថាជារូបចម្លាក់លើមកុដដែលបានបាត់បង់ជាយូរមកហើយរបស់ស្តេច Henry ទី៨។
លោក Duckett បានប្រាប់សារព័ត៌មាន The Sun ថាដំបូងគាត់ទទួលបានសញ្ញាវិជ្ជមានដែលលោតយ៉ាងខ្លាំងពីឧបករណ៍រាវរកដែករបស់គាត់ បន្ទាប់មកគាត់ក៏ចាប់ផ្តើមជីកដី ហើយក៏រកឃើញរបស់នេះ។ លោក Duckett បានរកឃើញរូបចម្លាក់មាសសុទ្ធប្រវែង ២.៥ អ៊ីញដែលបាត់ទៅអស់រយៈពេលជាង៤០០ឆ្នាំមកហើយ។ នៅឆ្នាំ១៦៤៩ Oliver Cromwell បានរំលាយរបបរាជានិយម ហើយកាត់ក្បាលស្តេច Charles ទី១ និងបានបញ្ជាអោយយកមកុដដែលត្រូវបានពាក់ដោយ Henry ទី៨ យកទៅរំលាយចោលហើយយកទៅលក់ ប៉ុន្តែបញ្ជានេះមិនត្រូវបានគេអនុវត្តតាមនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាម The Sun ត្បូង៣៤៤គ្រាប់របស់មកុដត្រូវបានលក់ដាច់ដោយឡែកពីគ្នា ចំណែកផ្នែកផ្សេងទៀតនៃមកុដត្រូវបានគេដោះយកចេញ ហើយបាត់ដំណឹងឈឹង មិនដឹងថាបាត់ទៅណាឡើយ។
មកុដនេះត្រូវបានពាក់ដោយ Henry ទី៨ ក្នុងពិធីគ្រងរាជ្យរបស់ទ្រង់ និងក្នុងពិធីរៀបអភិសេករបស់ទ្រង់ជាមួយ Anne of Cleves ក្នុងឆ្នាំ១៥៤០។ មកុដនេះក្រោយៗមកត្រូវបានគេប្រើក្នុងពិធីគ្រងរាជ្យរបស់កូនៗរបស់ទ្រង់ដែលមានដូចជា Edward, Mary និង Elizabeth ហើយបន្ទាប់មកទៀតត្រូវបានបន្តទៅឱ្យស្តេច James ទី១ និងស្តេច Charles ទី១។
អ្នកប្រវត្តិវិទូគិតថារូបចម្លាក់នេះអាចជ្រុះចេញនៅពេល Charles បានរត់គេចខ្លួន ឬក៏ទ្រង់អាចកប់វាដើម្បីលាក់ទុកពី Oliver Cromwell។
លោក Lucy Worsley ប្រធានគ្រប់គ្រង (chief curator) នៅ Historic Royal Palaces បានប្រាប់សារព័ត៌មាន the Sun ថា៖ «នេះជាដំណឹងដ៏អស្ចារ្យមួយ ដែលបន្ទាប់ពីរូបចម្លាក់នេះកប់នៅក្រោមដីរាប់សតវត្សរ៍មក វាត្រូវបានបង្ហាញខ្លួនជាថ្មីម្តងទៀត។ ប្រវត្តិពិតរបស់វាគឺអស្ចារ្យ។»
ឥឡូវរូបចម្លាក់នេះត្រូវបានគេយកទៅរក្សាទុកនៅសារមន្ទីរអង់គ្លេសហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]