អង់គ្លេស៖ ឆ្កែឈ្មោះ Freddy ដែលជាពូជ Great Dane និងធ្លាប់បានជាប់កំណត់ត្រា ដោយ Guinness World Records ថាជាឆ្កែខ្ពស់បំផុតលើពិភពលោក បានបាត់បង់ជីវិតហើយ។

សត្វឆ្កែនេះដែលធ្លាប់រស់នៅក្នុងតំបន់ Essex ប្រទេសអង់គ្លេស ជាមួយម្ចាស់របស់វាឈ្មោះ Claire Stoneman មានប្រវែង១០៣សង់ទីម៉ែត្រ ពីចុងជើងដល់ខ្នងឬដល់ចំណុចខ្ពស់ជាងគេនៅលើខ្នងរបស់វា។ នៅពេលវាក្រោកឈរ វាមានកម្ពស់ខ្ពស់ជាងក្មេង ដែលមានកម្ពស់ទៅដល់២២៦សង់ទីម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆ្កែ Freddy នៅខាងឆ្វេងដៃ អ្នកនាង Claire Stoneman

កំណត់ត្រាពិភពលោក Guinness World Records បាននិយាយកាលពីថ្ងៃពុធថា ឆ្កែមួយក្បាលនេះធ្លាប់បានរស់នៅ មានអាយុ៨ឆ្នាំកន្លះ។ យោងតាមអង្គការ American Kennel Club បានឲ្យដឹងថា ពូជឆ្កែ Great Dane ភាគច្រើនអាចរស់នៅចន្លោះពី៨ទៅ១០ឆ្នាំ។

អ្នកនាង Stoneman ដែលជាម្ចាស់ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអារម្មណ៍អួលអាក់ មិនអាចទប់ទឹកភ្នែកបាន ប៉ុន្តែបានសម្រួលអារម្មណ៍និងបង្ហាញក្ដីស្រឡាញ់របស់គាត់ចំពោះ Freddy៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]