អង់គ្លេស៖ អាកាសយានដ្ឋានសម្រាប់រថយន្តហោះ នឹងត្រូវសាងសង់នៅទីក្រុងអង់គ្លេស Coventry នៅក្នុងឆ្នាំនេះ ដោយមានគម្រោងបង្ហាញពីរបៀបដែលរថយន្តតាក់ស៊ីហោះនឹងដំណើរការនៅក្នុងទីក្រុង។
ក្រុមហ៊ុន Urban-Air Port របស់អង់គ្លេសបានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តយក្ស Hyundai ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់រថយន្តហោះធ្វើការហោះហើរទៅលើមេឃដើម្បីដឹកមនុស្ស និងទំនិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់ពីខែវិច្ឆិកាទៅ អ្នកដែលទៅលេងទីក្រុង Coventry នឹងបានមើលឃើញអាកាសយានដ្ឋានរថយន្តហោះ ឃើញដ្រូនហោះដឹកអ្នកដំណើរ និងរថយន្តហោះអគ្គិសនី (eVTOL)។ Urban-Air Port ត្រូវបានជ្រើសរើសដោយកម្មវិធីរបស់រដ្ឋាភិបាលមួយដែលមានគោលបំណងដើម្បីអភិវឌ្ឍការហោះហើរគ្មានការបំភាយ និងយានហោះហើរថ្មី ដោយបានឈ្នះនូវទឹកប្រាក់ ១.២ លានផោន (១.៦៥ លានដុល្លារ) ដើម្បីយកទៅសាងសង់ព្រលានយន្តហោះនៅកណ្តាលទីក្រុង Coventry ។
ស្ថាបនិកនិងជាប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Urban Air-Port លោក Ricky Sandhu បានប្រាប់ Reuters ថា៖ «ដោយមានការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស និងការគាំទ្រពីក្រុមហ៊ុន Hyundai គ្រុប យើងនឹងបានឃើញអាកាសយានដ្ឋាននេះជាលើកដំបូងក្នុងពិភពលោក។»
ខណៈពេលដែលមានការរីកចម្រើនលើការអភិវឌ្ឍរថយន្តហោះ លោក Sandhu បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធគឺនៅមិនទាន់ល្អប្រសើរនៅឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]