កម្សាន្ត៖ តារាចម្រៀងដ៏ឆ្នើមប្រចាំព្រះរាជាណាក្រកម្ពុជា អ្នកនាង សុគន្ធ និសា  ត្រូវបានមហាជនខ្មែរស្គាល់គ្រប់ៗគ្នាថា ជាតារាចម្រៀងដ៏មានឥទ្ធិពលមួយរូប នៅក្នុងប្រទេសកម្ពុជា ពោរពេញដោយសមត្ថភាព មានសំនៀងទឹកដមច្រៀងពីរោះពិសារអង្រួនបេះដូង អ្នកស្តាប់ឱ្យអណ្តែតអណ្តូងទៅតាមសាច់ភ្លេង និង អត្ថន័យចម្រៀងរបស់តារារូបនេះ ហើយជាអាយដល គួរជាទីទាក់ទាញ និង ស្រលាញ់ ​របស់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈតែម្តង។

អ្វីដែលធ្វើឱ្យមហាជនកត់សម្គាល់ចំពោះ តារាចម្រៀងស្រីរូបនេះ ត្រង់ចំណុចមួយដែលអ្នកនាង សុគន្ធ និសា កម្រនឹងលេងខ្លួនឆាតឆើយ ស៊ិចស៊ីដូចតារាដទៃទៀតណាស់ ព្រោះនាងគឺជាតារាមួយរូបដែលចូលចិត្តភាពចាស់ទុំ និង ការស្លៀកពាក់ស្រគត់ស្រគុំសមសួនបែបនារីខ្មែរពិតៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងស្រាប់ ក្នុងឈុតសម្លៀកបំពាក់បែបស្រគត់ស្រគុំសុភាពរាបសារទាំងនោះ កាន់តែធ្វើឱ្យអ្នកនាងស្រស់ស្អាតថែមមួយកម្រិតទៀត ដោយហេតុតែខ្លួនជាតារាចម្រៀងមានឈ្មោះបោះសម្លេង មុខមាត់ និង​ រូបឆោមស្រស់ស្អាតដែលជាអំណោយពីធម្មជាតិមកស្រាប់ ត្រូវបានមហាជនទូទាំងប្រទេសទទួលស្គាល់ថា ជាតារាមិនសូវលេងខ្លួនស៊ិចស៊ីហួសប្រមាណ ដែលនាំឱ្យមានការរិះគន់ និង ការមិនពេញចិត្តពីមហាជនឡើយ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ នីសា
អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ នីសា
អ្នក នាង សុគន្ធ នីសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]