ចិន៖ នៅក្នុងសេចក្តីប្រកាសជាផ្លូវការដែលចុះហត្ថលេខាដោយប្រធាន Xiaomi លោក Lei Jun ក្រុមហ៊ុនបានកត់សម្គាល់ថាការសម្រេចចិត្តរបស់រដ្ឋបាលអាមេរិកក្នុងការចាត់ទុកក្រុមហ៊ុនថាជាក្រុមហ៊ុនយោធាចិនកុម្មុយនិស្ត គឺមិនពិតនោះទេ។ ក្រុមហ៊ុនបានទទូចដល់តុលាការកូឡុំបៀ ដើម្បីប្រកាសការសម្រេចចិត្តនេះថាខុសច្បាប់ និងទាមទារឱ្យដកវាវិញ។
បណ្តឹងនេះធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍មុនរបស់ក្រុមហ៊ុន Xiaomi កាលពីថ្ងៃទី១៥ ខែមករាដែលបាននិយាយថា ខ្លួនគោរពតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមពិតទៅ ក្រុមហ៊ុន Xiaomi មិនត្រូវបានដាក់ទៅក្នុងបញ្ជីខ្មៅដូចគ្នានឹងក្រុមហ៊ុន Huawei ទេ។ ក្រុមហ៊ុន Huawei គឺស្ថិតនៅក្នុងបញ្ជី US Entity List បញ្ជីឈ្មោះក្រុមហ៊ុនដែលធ្វើឱ្យអន្តរាយដល់សហរដ្ឋអាមេរិក ដែលការនៅក្នុងបញ្ជីនេះបានរារាំងក្រុមហ៊ុន Huawei ពីការធ្វើជំនួញជាមួយក្រុមហ៊ុនអាមេរិក។
ក្នុងករណីក្រុមហ៊ុន Xiaomi ការដាក់ក្នុងបញ្ជីខ្មៅនេះប្រសិនបើត្រូវបានអនុម័ត វានឹងតម្រូវឱ្យវិនិយោគិនអាមេរិកដកហូតភាគហ៊ុនពីក្រុមហ៊ុន Xiaomi នៅខែវិច្ឆិកា។
ក្រុមហ៊ុន Xiaomi ក៏បានសរសេរលិខិតទៅលេខាធិការក្រសួងការពារជាតិដែលត្រូវបានតែងតាំងដោយលោក Biden គឺលោក Lloyd Austin និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកស្រី Janet Yellen ដោយនិយាយថា ការរឹតត្បិតការវិនិយោគនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ក្រុមហ៊ុន។
យើងមានតែរង់ចាំមើលថាតើបញ្ហានេះនឹងទៅជាយ៉ាងណា ហើយថាតើក្រុមហ៊ុន Xiaomi អាចមានសំណាងល្អជាមួយរដ្ឋាភិបាល Biden ជាងរដ្ឋបាល Trump ដែរឬទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]