ថៃ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីសម្តែងស្រស់ កម្ពស់ខ្ពស់ មុខប្រជាប្រិយ Taew Natapohn ត្រូវបានដឹងថា រូបនាងបានឆ្លងកាត់ការធ្វើចត្តាឡីស័កចំនួន ២លើកមកហើយ ដែលម្តងគឺក្នុងករណីដែលជំនួយការផ្ទាល់ខ្លួនបានធ្វើតេស្តវិជ្ជមានមានផ្ទុកវីរុសនេះ និងម្តងទៀត ថ្មីៗនេះគឺក្នុងករណីដែលមានភាគរយច្រើនក្នុងការឆ្លងពី DJ Matoom។
គួរបញ្ជាក់ថា ការធ្វើចត្តាឡីស័កនេះ នឹងមានរយៈពេលចំនួន ១៤ថ្ងៃ ដើម្បីអាចសន្និដ្ឋានថា មនុស្សនោះមានឆ្លងវីរុសដែរឫទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះបានធ្វើចត្តាឡីស័ករយៈពេល ១២ថ្ងៃហើយ នេះសបញ្ជាក់ថានៅសល់ចំនួន ២ថ្ងៃទៀតទើបគ្រប់ ១៤ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែបើក្រឡេកមកមើល Taew វិញថ្មីៗនេះ គេឃើញរូបនាងបែរជា ទៅបង្ហាញមុខនៅខាងកាហ្វេយ៉ាងរំភើយ មិនខ្លាចប៉ះពាល់ដល់អ្នកដទៃ។ គ្រាន់តែឃើញបែបនេះ មហាជនចាប់ផ្តើមឆ្ងល់ថា តើហេតុអីរូបនាងមិននៅក្នុងផ្ទះ ហើយបែរជាមកផឹកកាហ្វេធ្វើមិនដឹង។ លើសពីនេះ រូបនាងបានពន្យល់ទៅមហាជន ថា៖
អ្វីដែលគួរបន្ថែមនោះគឺ អ្នកគាំទ្រខ្លះបានចូលរួមរីករាយនឹងការធ្វើតេស្តអវិជ្ជមាននេះ តែក៏នៅមានខ្លះហាក់បីដូចជាមិនរីករាយសោះ ពេលTaew មិនទាន់គ្រប់ថ្ងៃផង បែរជាចេញក្រៅ ព្រោះយើងនៅមិនទាន់ដឹងតេស្តសម្រាប់រយៈពេល២ថ្ងៃដែលសល់នេះទេ៕
ចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]