ភ្នំពេញ៖ ប្រិយមិត្ត ក៏ដូចជាអ្នកដែលនិយមតាមដានទស្សនាខ្សែភាពយន្តតាមរយ:ប្រព័ន្ធអនឡាញ ពិតប្រាកដណាស់ ជាបានស្គាល់នូវវេបសាយខ្សែភាពយន្តដ៏ធំលំដាប់ថ្នាក់ពិភពលោកគឺ Netflix ជាក់ជាមិនខាន។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងវេសាយរបស់ Netflix ផ្ទាល់បានបង្ហោះរឿង Poster រឿងនាគី២ ( Nakee2) ដែលជាភាពយន្តថៃបុរាណ ថតនៅអតីតប្រាសាទខ្មែរបុរាណ គឺប្រាសាទភ្នំរូង ដែលមានជាប្រាសាទស្ថិតនៅក្នុងរចនាបថខ្មែរ សតវត្សទី១០-១៣ នៃគ.ស ហើយពេលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ(អតីតខេត្តខ្មែរ) ដោយក្រុមហ៊ុនបែរជាបានច្រលំដាក់Poster ដែលជាប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏អច្ឆរិយ:របស់ខ្មែរទៅវិញ។
ទង្វើដែលក្រុមហ៊ុន Netflix បានបង្ហោះ Poster រឿង នាគី២ ដែលជាខ្សែភាពយន្តថៃ ដោយច្រលំដាក់រូបប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរនេះ ត្រូវបានមតិសាធារណជន ជាពិសេសជនជាតិខ្មែរទូទាំងប្រទេសចោទជាសំណួរជាច្រើន សួរទៅកាន់ក្រុមហ៊ុន Netflix ជុំវិញបញ្ហាខាងលើនេះ ៕
ខាងក្រោមនេះ ជាPoster របស់រឿងនាគី២ របស់ថៃ ដែល Netflix ច្រលំដាក់រូប ប្រាសាទអង្គរវត្តដែលជារបស់ប្រទេសកម្ពុជា សូមចូលរួមទស្សនារូបខាងក្រោម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]