កូរ៉េខាងត្បូង៖ កាលពីម្សិលមិញ បានធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមចម្រៀងនារី BLACKPINK មានការរំភើបជាខ្លាំង សម្រាប់ការការប្រគំតន្ត្រីអ៉ីនធឺណែត «THE SHOW»  ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល កំពុងទាក់ទាញចំណាប់អារម្មណ៍ ជាមួយរូបភាព និងវីដេអូខ្លីៗ ដែលបានចែកចាយលើបណ្តាញសង្គម។

យ៉ាងណាមិញ យោងទៅតាមរបាយការណ៍លើគេហទំព័រ Youtube បានស្រង់ទិន្នន័យ រាយការណ៍មកថា ការប្រគំតន្ត្រីអ៉ីនធឺណែតរបស់ក្រុមចម្រៀងនារីខាងលើនេះ បានទាក់ទាញអ្នកទស្សនាជាង ២ សែន ៨ ម៉ឺននាក់ (មិនរាល់បញ្ចូលប្រទេសចិន) ដែលបានចុះឈ្មោះទស្សនាជាផ្លូវការ បង់ប្រាក់ពេញថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ការប្រគុំតន្រ្តីតាមអ៉ីនធើណែតលើកដំបូងរបស់ក្រុមចម្រៀងនារី YG តែមួយគត់នេះ ដែលបានធ្វើឡើងនៅម៉ោង ២ រសៀលកាលពីថ្ងៃទី ៣១ ត្រូវបានគេដាក់លក់សំបុត្រមួយមានតម្លៃប្រហែល ៣៨ ដុល្លារ ហេតុដូច្នេះ BLACKPINK ត្រូវគេបានប៉ាន់ប្រមាណថា​ អាចរកចំណូលបានជាង ១០ លានដុល្លារ ត្រឹមរយៈពេល ៩០ នាទីតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងការប្រគុំតន្រ្តី
ទិដ្ឋភាពក្នុងការប្រគុំតន្រ្តី
ទិដ្ឋភាពក្នុងការប្រគុំតន្រ្តី
ទិដ្ឋភាពក្នុងការប្រគុំតន្រ្តី
ទិដ្ឋភាពក្នុងការប្រគុំតន្រ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]