បរទេស៖ ក្នុងសម័យបច្ចុប្បន្ន កម្មវិធី Google Maps ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ស្វែងរកផ្លូវ ហើយការប្រើប្រាស់ Street view នៅក្នុង Google Maps បានជួយឲ្យអ្នកប្រើប្រាស់ អាចមើលឃើញទិដ្ឋភាពទីតាំងដែលខ្លួនប្រុងទៅបានខ្លះៗដែរ។ ទោះជាយ៉ាងណា មុខងារ Street view នេះពិបាកនឹងដឹងថា តើយើងកំពុងនៅទីតាំងណានៅលើផែនទី បើវាបង្ហាញតែទិដ្ឋភាពផ្លូវនិងកន្លែងជុំវិញ ហើយមិនមានផែនទីបង្ហាញបន្ថែម នៅលើទូរសព្ទ។
ឥឡូវកម្មវិធី Google Maps បានធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួលជាងមុន ដោយវាអាចពុះចែកអេក្រង់ជាពីរ នៅពេលដំណើរការមុខងារ Street view ហើយនឹងបង្ហាញផែនទីនៅពីក្រោមផងដែរ។ ការកែសម្រួលមួយនេះនឹងផ្ដល់បទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យ ដោយអ្នកប្រើប្រាស់អាចមើលទិដ្ឋភាពផ្លូវនិងមានផែនទីបង្ហាញពីទីតាំងដែលកំពុងឆែកមើលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីឲ្យវាអាចពុះចែកអេក្រង់ជាពីរបាន អ្នកគ្រាន់តែចូលទៅកាន់ផ្ទាំងមុខងារ Street view ហើយនៅពេលដែលអ្នកគិតថាវាត្រូវទីតាំងហើយ អ្នកអាចចុចសញ្ញាព្រួញបុកគ្នានៅក្រោមផ្នែកខាងស្ដាំ ដើម្បីឲ្យវាពង្រីកបើកផែនទីមួយបន្ថែមទៀត។ នៅពេលអេក្រង់ត្រូវពុះចែកជាពីរ អ្នកអាចនឹងឃើញទីតាំងកំពុងឆែកនៅលើផែនទី ថែមទាំងទិដ្ឋភាពផ្លូវនៅខាងលើផងដែរ។
មុខងារពុះចែកអេក្រង់នេះត្រូវបានគេឃើញមាននៅលើកម្មវិធី Google Maps ជំនាន់ Beta 10.59.1។ ប៉ុន្តែមិនប្រាកដថា អ្នកប្រើប្រាស់ទាំងអស់ដែលដំឡើងដល់ជំនាន់មួយនេះអាចនឹងពុះចែកអេក្រង់បានដែរ ព្រោះវាស្ថិតនៅក្នុងជំនាន់សាកល្បង ឬអាចរង់ចាំឲ្យការកែសម្រួលថ្មីមួយនេះ ចេញជាផ្លូវការក្នុងពេលខាងមុខ។ សម្រាប់អ្នកប្រើប្រាស់ Android អាចទាញយកបាននៅទីនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]