កើតជំងឺឫសដូងបាតទាមទារឲ្យមានការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងការចូលរួមរបស់អ្នកជំងឺដែរ មិនដូច្នេះទេការព្យាបាលមិនមានប្រសិទ្ធភាព ឬអ្នកជំងឺអាចលាប់ឡើងវិញ។ លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា បន្ថែមលើការព្យាបាលត្រឹមត្រូវ អ្នកជំងឺឫសដូងបាត ត្រូវតែផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនខាងក្រោម ទើបការព្យាបាលជំងឺឫសដូងបាតមានប្រសិទ្ធភាព។

១. ផឹកទឹកឲ្យច្រើន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងមួយថ្ងៃគួរតែផឹកទឹកយ៉ាងតិចណាស់ ២ លីត្រ ឬយ៉ាងហោចណាស់ ១២ កែវ ដើម្បីបំបាត់ការស្រេក និងផ្គត់ផ្គង់រាងកាយ។ ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព សម្រស់ និងជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ គ្រាន់តែផឹកទឹកអាចជួយបន្សាបជាតិពុលក្នុងពោះវៀន ជួយសម្រួលដល់ការបន្ទោបង់ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ។

២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ

ការញ៉ាំសាច់ច្រើនក៏មានផលប៉ះពាល់ដល់ជំងឺឫសដូងបាតដែរ។ អ្នកជំងឺឬសដូងបាតត្រូវតែញ៉ាំអាហារមានតុល្យភាពរវាងបន្លែ ត្រី សាច់ ពិសេសញ៉ាំអាហារដែលសម្បូរជាតិកាកសរសៃឲ្យបានច្រើន ដូចជាបន្លែ និងផ្លែឈើ។ អាហារជាតិកាកសរសៃ (Fiber) ធ្វើឲ្យលាមកទន់ និងមិនសូវមានបញ្ហាទល់លាមកឡើយ។ ក្នុងករណីដែលយើងរាករូស ជាតិសរសៃ នឹងជួយធ្វើឲ្យលាមកទៅជារឹង ដោយវានឹងបឺតជាតិទឹក ធ្វើឲ្យលាមកប្រែទៅជាដុំៗវិញ។

៣. ហាត់ប្រាណជាប្រចាំ

អ្នកកើតជំងឺឫសដូងបាតមិនគួរអង្គុយយូរពេកទេ ត្រូវធ្វើសកម្មភាពឲ្យបានច្រើន និងហាត់ប្រាណឲ្យទៀងទាត់។ ការហាត់ប្រាណជួយបង្កើនចលនាពោះវៀន និងជួយសម្រួលការបន្ទោបង់ ដែលអាចឈានទៅកាត់បន្ថយអាការៈទល់លាមក និងសម្ពាធលើសរសៃឈាមឫសដូងបាត។

៤. កុំអង្គុយលើចានបង្គន់យូរពេក

អ្នកជំងឺឫសដូងបាត បើចៀសវាងការអង្គុយលើចានបង្គន់យូរ អាចជួយបន្ថយរោគសញ្ញាជំងឺឫសដូងបាត និងការហូរឈាមពេលប្រឹងបន្ទោបង់។

៥. ចៀសវាងការទល់លាមក

បើសិនជាអ្នកជំងឺឫសដូងបាតជាអ្នកទល់លាមក ទោះបីជាអ្នកជំងឺព្យាបាលដោយប្រើថ្នាំ ដោយចង ឬដោយវះកាត់ ការបន្តឲ្យមានបញ្ហាទល់លាមក អាចធ្វើឲ្យជំងឺឫសដូងបាតលាប់ឡើងវិញបាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]