កម្សន្ត៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយ តារាសម្តែងស្រស់សោភា រាងខ្ពស់ស្រឡះ រចនា រ៉ាវ៉ាឌី កាលពីប៉ុន្មានកន្លងមកនេះ គេសង្កេតឃើញថា តារាស្រស់ស្អាតរូបនេះ បានបញ្ចេញនូវរូបភាព នៅតាមបណ្តាញសង្គម ដោយកញ្ញាគ្រងឈុតសម្លៀកបំពាក់តាមបែបប្រពៃណីចិនយ៉ាងសមសួន។
ដោយឡែក ដូចគ្រប់គ្នាបានជ្រាបហើយថា នាងមិនត្រឹមតែជាស្រីស្អាត តែតារាស្រីរូបនេះ ពោរពេញដោយសមត្ថភាព និង ដុងពីកំណើត សម្តែងគ្រប់រឿង ទទួលបានការគាំទ្រមិនធម្មតា ពីមហាជនខ្មែរតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររលឹកដែរ ថាតារារូបនេះបានសាងស្នាដៃជាច្រើននៅលើវិថីសិល្បៈជូនប្រិយមិត្តអ្នកគាំទ្រ មិនឱ្យខកបំណងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាក៏ជាតារាមួយក្នុងចំណោមតារាផ្សេងទៀតដែលចូលចិត្ត ការលេងខ្លួនប្លែកៗ ទាន់សម័យ ក៏ដូចជាភាពច្នៃប្រឌិត ដែលកាន់តែធ្វើប្រជាប្រិយភាពរបស់តារារូបស្រស់រូបនេះ រឹតតែទទួលបានការចាប់អារម្មណ៍ និង ការស្រលាញ់គាំទ្រពីសំណាក់មហាជនខ្មែរ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់នោះ អ្វីដែលបានបង្កជាភាពភ្ញាក់ផ្អើលដល់មហាជនអ្នកលេងបណ្តាញសង្គមនោះ គឺថា រចនា រ៉ាវ៉ាឌី បានចាប់បើកឆាកអបអរសារទរពិធីបុណ្យចូលឆ្នាំចិនជាមួយឈុតដ៏ស្រស់ស្អាតក្រហមឆ្អិនឆ្អៅតែម្តង។
ដោយបានបញ្ចេញរូបភាពជាច្រើនសន្លឹកគួរជាទីចាប់អាម្មណ៍ ដោយគ្រងឈុតសម្លៀកបំពាក់តាមបែបប្រពៃណីទំនៀមទម្លាប់ចិន ដោយបានធ្វើឱ្យមហាជនលាន់មាត់មិនសរសើរមិនបាន ចំពោះឈុតសម្លៀកបំពាក់ពណ៌ក្រហមឆើតឆាយបែបនេះ មើលទៅកាន់តែស្រស់ស្អាតជាមួយស្រីស្អាត រចនា រ៉ាវ៉ាឌី កាន់តែមើល ដូចព្រះរាជនីចិនក្នុងរឿងភាគចិនយ៉ាងដូច្នោះ៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]