ថៃ៖ ពិតណាស់ ថ្មីៗនេះ តារាសម្តែងស្រីមានឈ្មោះបោះសម្លេង Taew Natapohn បានត្រូវរងការរិះគន់មួយទំហឹងពីអ្នកគាំទ្រ ពីការធ្វេសប្រហែសរបស់ខ្លួន ដែលដើរហើរសេរីមិនខ្លាចប៉ះពាល់អ្នកដទៃ ក្នុងនាមខ្លួនមានហានិភ័យខ្ពស់ក្នុងការឆ្លង បើទោះបីតេស្តពិនិត្យរកវីរុសនៅថ្ងៃទី ១១នៃការធ្វើចត្តាឡីស័កនេះ មានលទ្ធផលអវិជ្ជមានយ៉ាងណាក៏ដោយ។ គួរបញ្ជាក់ផងដែរថា នៅសល់ ២ថ្ងៃទៀតទើបផុតការឃុំខ្លួននេះ។
មិនទាន់បកស្រាយពន្យល់រឿងនេះទៅមហាជនផង ស្រាប់តែហាងកាហ្វេនោះ ចេញសេចក្តីប្រកាសពីការបិទហាង ដើម្បីធ្វើការសម្អាតខ្នាតធំ។ ជាមួយគ្នានេះ ហាងបានប្រកាស សុំទោសអភ័យទោសជាសាធារណៈសម្រាប់រឿងមិនល្អនេះ ហើយប្រកាសនឹងបើកដំណើរការសាជាថ្មីនៅ ថ្ងៃទី៥ ខែកុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ម្ចាស់ហាងក៏បានប្រាប់ពីដំណើរការសម្អាតរបស់ខ្លួន និងវិធានការទប់ស្កាត់ការរាតត្បាតនៃវីរុសផងដែរ ក្នុងន័យដើម្បីកុំឲ្យអតិថិជនមានការភ័យស្លន់ស្លោ។ នេះធ្វើឲ្យអ្នកគាំទ្រកាន់តែតាមដានករណីនេះកាន់តែខ្លាំងឡើង។
ទន្ទឹមនឹងនេះ បន្ទាប់ពីបានឮការប្រកាសបែបនេះ Taew បានទទួលខុសត្រូវសម្រាប់ការបិទទ្វារហាង ធ្វើការសម្អាតនេះ ដោយបាននិយាយថា ៖
ចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមទាំងអស់ ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]