ព័ត៌មានជាតិ៖ នាព្រឹកថ្ងៃទី ០៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការសម្ភោធការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និង សម្ភោធរោងចក្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលធ្វើឡើងនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្តេចគ្មានផែនការក្នុងការលុបចោលបុណ្យចូលឆ្នាំខ្មែរដូចឆ្នាំមុននោះទេ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្តេចគូសបញ្ជាក់បន្ថែមទៀតថា៖
កាលលុបចោលបុណ្យចូលឆ្នាំមុន ព្រោះតែភាពមិនច្បាស់លាស់ ឬ មិនប្រក្រតី ចំពេលដែលមានការសម្រុកត្រលប់មកវិញរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ ប្រមាណជាង១២ ម៉ឺននាក់ និង ការធ្វើដំណើរទៅលេងស្រុកកំណើតរបស់បងប្អូនទៅតាមខេត្តនីមួយៗ ដែលនាំឱ្យមានការពិបាកក្នុងគ្រប់គ្រងស្ថានភាព តែយ៉ាងណាការផ្អាកចូលឆ្នាំមុន ក៏បានសងថ្ងៃឈប់សម្រាកវិញផងដែរ ចំណែកឯការប្រារព្ធពិធីចូលឆ្នាំខ្មែរសម្រាប់ឆ្នាំនេះ នៅតែធ្វើឡើង តែនៅតែអនុវត្តការរក្សាគម្លាតសុវត្ថិភាព៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]