រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងនាមជាតារាមូដែលល្បីល្បាញ និងមានប្រជាប្រិយម្នាក់របស់កម្ពុជា ដែលទទួលជ័យលាភីក្នុងកម្មវិធី Cambodia’s Next Top Model កញ្ញា ចាន់ គង់កា ពិតជាបានហែលឆ្លងកាត់នូវប្រវត្តិ កម្សត់កម្រជាច្រើន។
គួរបញ្ជាក់ផងដែរថា ក្នុងពេលថ្មីៗនេះ រូបនាងបានចូលរួមក្នុងការសម្ភាសន៍នៃកម្មវិធីមួយ។ ជាមួយនេះ រូបនាងបានឆ្លើយសំនួរជាច្រើន ទាំងកម្សត់ទាំងសប្បាយ ទាំងទឹកភ្នែកពីវិបិត្តផ្លូវចិត្តរបស់នាង ដែលមានតាំងពីនៅក្មេងរហូតដល់បច្ចុប្បន្នថែមទាំង មិនតែប៉ុណ្ណោះ រូបនាងក៏មានបំណងទៅពិភាក្សាជាមួយនឹងអ្នកចិត្តសាស្ត្រ ដើម្បីជួយផ្តល់ដំបូន្មាន ពីហេតុផលដែលធ្វើឲ្យនាង នូវចងចាំព្រឹត្តិការណ៍មួយ ដែលបណ្តាលឲ្យ រូបនាងតែងតែស្រក់ទឹកភ្នែកនឹង ចងចាំទិដ្ឋភាពនៅពេលវេលានេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺរូបនាងស្អប់ ម៉ោង៤ល្ងាចនេះខ្លាំងណាស់ នេះក៏ព្រោះ រូបនាងតែងចងចាំរូបភាព ដែលខ្លួនមើលទៅព្រះអាទិត្យបម្រុងនឹងបាត់នៅទិសខាងលិច ដោយអង្គុយរងចាំការវិលវិញរបស់អ្នកម្តាយខ្លួននៅមណ្ឌលកុមារកំព្រា ដែលសឹងតែជួយខ្លួនឯងមិនបាន។
តារាមូ៉ដែលរូបនេះ បានបន្ថែមថា ដោយសារតែភាពខ្វះខាតប្រាក់ ឪពុកម្តាយរបស់នាងត្រូវធ្វើចំណាកស្រុកខុសច្បាប់ទៅស៊ីឈ្នួលនៅប្រទេសថៃ ដែលក្រោយមកត្រូវប៉ូលីសចាប់ រួចជាប់ពន្ធធនាគារនៅទីនោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូ និងរូបភាពខាងក្រោមទាំងអស់គ្នា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]