កម្សាន្ត៖ ក្រោយពីមានបញ្ហារកាំរកូសគ្នារវាងបវរកញ្ញាឯក សេង រដ្ឋា និង ក្រុមហ៊ុន មហាហង្ស ត្រូវបានបញ្ចប់ដោយ សេង រដ្ឋា ត្រូវបានដកខ្លូនចេញពី Miss Grand Cambodia ២០២០ ដែលជាអតីតបេក្ខភាពត្រូវតំណាងកម្ពុជានោះ ដែលបានបន្សល់នូវការរិះគន់ និង មិនពេញចិត្តពីសំណាក់មហាជនជាអ្នកតាមដានរួចមក។
នាថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន មហាហង្ស បានធ្វើការឡាយផ្ទាល់ជ្រើសរើស ដោយបានសម្រិតសម្រាំង និង រកឃើញហើយនូវ បវរកញ្ញាឯកទី១ គឺ កញ្ញា លីវ ជីលី ដែលត្រូវជាបេក្ខជនត្រូវទៅតំណាងកម្ពុជានៅក្នុងការប្រកួត Miss Grand International ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅប្រទេសថៃខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររលឹកផងដែរ កញ្ញា លីវ ជីលី គឺជាអតីតបេក្ខភាពជាប់លំដាប់រងទី២ នៃបវរកញ្ញា Miss Grand Cambodia 2020 តែយ៉ាងណា យើងនឹងបន្តរង់ចាំមើលការវិវត្តន៍ និង ការត្រៀមរៀបចំសមត្ថភាពរបស់ កញ្ញា លីវ ជីលី បន្តទៀត ទម្រាំដល់ថ្ងៃនៃការប្រកួត៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]