ចិន៖ កាលពីថ្មីៗនេះ នៅលើគេហទំព័រជាផ្លូវការ នៃទស្សនាវដ្តី ELLE ក្នុងប្រទេសចិន បានទម្លាយរូបភាពជាច្រើនសន្លឹករបស់ តារាសម្តែងស្រីចិនជួរមុខ Liu Yifei ហៅថា  សៀវ ឡុងនី  កំពុងតែក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។

យោងទៅតាមរូបភាពទាំងនោះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម ជាពិសេសនោះ​Weibo តែម្តង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការលេងស្ទាយ៍របស់ តារាស្រីរូបនេះ​ ដែលបង្ហាញពីភាពស៊ីវីល័យរសនិយមបែបទាន់សម័យ ក្នុងការប្តូរសក់ទៅជាពណ៌ស្វាយ ក៏ដូចជា ម៉ូតសក់ខ្លីវិញ ធ្វើឲ្យរូបនាងកាន់តែទាក់ទាញថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការប្តូរស្ទាយ៍បែបថ្មីនេះ របស់តារាស្រីវ័យ​ ៣៣ ឆ្នាំរូបនេះ បានទទួលការកោតសរសើររាប់មិនអស់ ជាពិសេសនោះ នាងពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន  ដោយគេបានលើកឡើងថា តារារូបនេះ ពេលតែងខ្លួន ពិតជាដូច k-pop អាលដល ព្រោះមើលទៅប្លែកខ្លាំង ថែមទាំងក្មេងទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

 សៀវ ឡុងនី
 សៀវ ឡុងនី
 សៀវ ឡុងនី
 សៀវ ឡុងនី
 សៀវ ឡុងនី
 សៀវ ឡុងនី
 សៀវ ឡុងនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]