បរទេស៖ សត្វល្មូនឈ្មោលដែលតូចជាងគេបំផុតនៅលើពិភពលោក តូចរហូតដល់អាចដាក់នៅចុងម្រាមដៃបាន។

ជួបជាមួយល្មូន Brookesia nana ដែលជាប្រភេទសត្វតូចបំផុតក្នុងព្រៃនៅភាគខាងជើងម៉ាដាហ្គាស្ការ។ ក្រុមអ្នកស្រាវជ្រាវថ្មីៗនេះបានពិពណ៌នាអំពីសត្វឈ្មោលមួយក្បាលនិងញីមួយក្បាលនៃល្មូនប្រភេទនេះ នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៨ ខែមករា នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ ហើយពួកគេបានស្រឡាំងកាំងដោយសារទំហំរបស់សត្វឈ្មោល។ ដោយវាមានប្រវែងត្រឹមតែកន្លះអ៊ីញ (១៣.៥ មីល្លីម៉ែត្រ) សត្វឈ្មោលដែលធំពេញវ័យនេះ គឺជាសត្វល្មូនពេញវ័យដែលតូចជាងគេបំផុតដែលគេធ្លាប់ស្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិត ល្មូនឈ្មោល Brookesia nana មានទំហំតូចជាងល្មូនញី ដែលមានប្រវែង០.៧៥ អ៊ីញ (១៩.២ មីល្លីម៉ែត្រ) វាស់ពីក្បាលដល់កន្ទុយ។ ក្រុមអ្នកស្រាវជ្រាវបានសរសេរថា មិនត្រឹមតែល្មូនញីនេះមានប្រវែងវែងជាងអាឈ្មោលប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានទំហំវែងជាងប្រភេទតុកកែខារីបៀន Sphaerodactylus ariasae ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាសត្វល្មូនញីតូចជាងគេបំផុត។

សត្វល្មូនម៉ាដាហ្គាស្ការ ដែលតូចជាងគេបំផុតនៅលើពិភពលោក 

មិនមែនគ្រប់សរីរាង្គទាំងអស់សុទ្ធតែតូចទេ។ សត្វល្មូនឈ្មោលនិងពស់ឈ្មោលមានសរីរាង្គបន្តពូជមួយគូដែលមានឈ្មោះថា Hemipenes ជាប្រដាប់បន្តពូជមានរាងជាបំពង់ចំនួន២ ដែលនៅខាងក្នុងរាងកាយវា រហូតដល់វាត្រូវបន្តពូជទើបបញ្ចេញមក។ Hemipenes របស់ល្មូនឈ្មោល Brookesia nana មានប្រវែង០.១ អ៊ីញ (២.៥ មីល្លីម៉ែត្រ) នៅពេលវាចេញមកទាំងស្រុង ដែលប្រហែល១៨.៥%នៃប្រវែងរាងកាយសរុបរបស់វា។

ប្រដាប់បន្តពូជរបស់វាមានប្រវែងប្រហែលជា ១៩ ភាគរយនៃប្រវែងខ្លួនប្រាណរបស់វា នៅពេលបញ្ចេញមក។  

ក្រុមអ្នកស្រាវជ្រាវបានសរសេរថា នេះគឺជាលក្ខណៈធម្មតាក្នុងចំណោមសត្វល្មូនតូចបំផុតនៅលើពិភពលោក។ ប្រវែងនៃប្រដាប់បន្តពូជក្នុងចំណោមល្មូន chameleons មានប្រវែងពី ៦.៣%ទៅ៣២.៩% នៃប្រវែងរាងកាយសរុបរបស់សត្វឈ្មោល ដែលប្រវែងជាមធ្យម១៣.១% ចំពោះសត្វ៥២ប្រភេទ។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា សត្វដទៃទៀតមានសមាមាត្រទំហំប្រដាប់បន្តពូជធំជាងរាងកាយទៅទៀត ដូចជាទាដែលប្រវែងប្រដាប់បន្តពូជវាអាចស្មើនឹងប្រវែងរាងកាយរបស់វា និងពពួកខ្យង បាណាខឹល (Barnacle) ដែលប្រដាប់បន្តពូជអាចមានប្រវែងវែងជាងរាងកាយពួកវាដល់ទៅ៨ដងឯណោះ៕

សត្វល្មូនម៉ាដាហ្គាស្ការ ដែលតូចជាងគេបំផុតនៅលើពិភពលោក 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]