បរទេស៖ ខណៈដែលការចេញជាផ្លូវការនៅមិនទាន់មកដល់ ក្រុមហ៊ុន Apple ទើបតែបានចេញកំណែ Beta របស់ iOS 14.5 ដំបូងនៅថ្ងៃនេះ ហើយមានការផ្លាស់ប្តូរមួយក្នុងនោះដែលអាចមានប្រយោជន៍ជាងអ្វីទាំងអស់។ នៅពេលដំឡើងរួច ការអាប់ឌែតនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោះសោទូរស័ព្ទ iPhone របស់ពួកគេតាមរយៈ Face ID បានសូម្បីតែពេលពាក់ម៉ាសក៏ដោយ។
ប៉ុន្តែលក្ខណៈពិសេសនេះវាអាចធ្វើទៅបាន ទាល់តែម្ចាស់ទូរស័ព្ទ iPhone មានពាក់នាឡិកាដៃ Apple Watch ផងដែរ។ ដរាបណានាឡិកានោះបានដោះសោរួចហើយ អ្នកនឹងត្រូវមើលទៅទូរស័ព្ទ iPhone របស់អ្នក បន្ទាប់ពីនោះអ្នកនឹងទទួលសំឡេងលោតចេញពីនាឡិកានៅកដៃរបស់អ្នក ដែលបង្ហាញឱ្យដឹងថាការដោះសោបានជោគជ័យ។ បើតាមដឹង អ្នកត្រូវបើកមុខងារនេះដោយដៃដើម្បីប្រើវាបាន ដែលវានឹងអនុញ្ញាតឱ្យ Face ID អាចដោះសោបាន បើទោះបីជាការសម្គាល់មុខមានភាពត្រឹមត្រូវទាបជាងមុនក៏ដោយ ពីព្រោះនាឡិកានៅក្បែរនោះត្រូវបានផ្ទៀងផ្ទាត់រួចហើយ។
Apple បានធ្វើតេស្តលក្ខណៈពិសេសនៅក្នុងបេតានេះអស់រយៈពេលជាច្រើនសប្តាហ៍ច្រើនខែសិន មុនពេលដែលចេញជាផ្លូវការ ដែលគេរំពឹងថាវានឹងចេញនៅអំឡុងនិទាឃរដូវ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]