បន្ទាយមានជ័យ៖ មិនធ្លាប់មានសំណាងធំអ្វីឡើយតាំងពីកើតមក កើតជាកូនកសិករដឹងតែត្រូវខំប្រឹងធ្វើស្រែ ធ្វើចំការ ត្រូវប្រើកម្លាំងពលកម្មជាប្រចាំថ្ងៃ ដើម្បីទទួលខុសត្រូវលើជីវភាពគ្រួសារផង និងខ្លួនឯងផងដែរ ស្ថិតក្នុងវ័យកណ្តាល អាយុប្រមាណ ៣២ឆ្នាំ ឈ្មោះ ធាន ថាត រស់នៅក្នុងភូមិគោកស្វាយ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាប់ថា រាល់ថ្ងៃនេះ លោកត្រូវធ្វើការដោយប្រើកម្លាំងកាយខ្លាំង ហេតុនេះលោកតែងតែញ៉ាំ M-150 2ដបក្នុងមួយថ្ងៃ ដើម្បីជួយផ្តល់កម្លាំងធ្វើការឲ្យស្វាហាប់ និងបំបាត់ភាពនឿយហត់ក្រោយពីឡើងមកពីស្រែម្តងៗ។

ថ្ងៃមួយដែលជាថ្ងៃមហាសំណាងរបស់លោក ធាន ថាត ស្រាប់តែបើកគម្របដបភេសជ្ជៈ M-150 ញ៉ាំដូចរាល់ដង ជាមួយបងប្អូនទៅធ្វើស្រែជាមួយគ្នាបួនប្រាំនាក់ ក្នុងពេលញ៉ាំបាយថ្ងៃត្រង់នៅជិតស្រែ ក៏បានឃើញនៅលើគម្របដបរបស់គាត់ មានអក្សរប្រាប់ថា ឈ្នះបាន 50 លានរៀល ភ្លាមៗនោះ ធាន ថាត បែរជាភ័យ ភ័យហើយអរៗ ភ័យនោះភ័យ ភ័យខ្លាចរឿងនេះមិនមែនជាការពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជីវិតត្រូវតែតស៊ូ សំណាងមិនអាចប្រជែងបាន ធ្វើឲ្យលោក ធាន ថាត មានកម្លាំងចិត្តតស៊ូកាន់តែខ្លាំង មិនដេកចាំតែសំណាង និងធ្វើជាបង្គោលគ្រួសាររឹងមាំ ដើម្បីជីវិតគ្រួសាររបស់លោក ប៉ុន្តែយ៉ាងណាក្តី សំណាងពី M-150 នេះ បានធ្វើអោយគ្រួសារមានជីវភាពប្រសើរឡើងបានមួយកម្រិត និង អាចមានលទ្ធភាពបង្កើនចំណូលបន្ថែមចូលគ្រួសារ។ 

ប្រាក់រង្វាន់ធំ M-150 បានធ្វើឲ្យក្តីស្រមៃរបស់កសិកររស់នៅចំកាត់មាត់ញករូបនេះ បានក្លាយជាការពិត ព្រោះលោកនិងភរិយា តែងតែស្រមៃចង់ចាក់ដីលើកផ្ទះឲ្យខ្ពស់ ចៀសវាងភ្លៀងមកម្តងៗ លិចទឹកពិបាករស់នៅ ហើយលោកក៏អាចយកប្រាក់សំណាងនេះ មកជួសជុលផ្ទះឈើដ៏ចំណាស់របស់លោក ឲ្យបានស្អាតជាងមុន និងរស់នៅពោរពេញដោយភាពកក់ក្តៅ។ 

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាង ឈ្នះប្រាក់លានភ្លាមៗ ជូនដល់អតិថិជន ក្នុងឆ្នាំថ្មីនេះ M-150 បន្ថែមរង្វាន់ថ្វេដង ពីរង្វាន់សរុប 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) រហូតដល់ 25,000,000,000 រៀល (ម្ភៃប្រាំម៉ឺនលានរៀល) M-150 អារម្មណ៍ស្រស់ថ្លា បង្កើនកម្លាំងភ្លាមៗ ពិសារភេសជ្ជៈ M-150 ឥលូវនេះ អ្នកអាចជាអ្នកឈ្នះបន្ទាប់! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]