ភ្នំពេញ៖ កាលពីពេលប៉ុន្មានថ្ងៃនេះ ឃើញថាតារាចម្រៀង ជើងចាស់វស្សាប្រចាំប្រទេសកម្ពុជាទាំងពីរ គឺលោក ព្រាប សុវត្ថិនិង លោក ខេមរៈ សិរីមន្ត បានចេញបទតាមរបៀបស្ទីលថ្មីតាមការរ៉េបវិញម្តង ដែលកន្លងមកធ្លាប់ឃើញតារាទាំងពីរនេះច្រៀងបទមនោសញ្ចេតនាតែប៉ុណ្ណោះ ដែលនេះពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។

ដោយឡែក សង្កេតឃើញថា កាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២១នេះ ខេមរៈ សិរីមន្ត បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «ហួសសម័យ» បន្ទាប់រំលងបានប៉ុន្មានថ្ងៃមក ឈានចូលព្រឹកនេះ ព្រាប សុវត្ថិ បានចេញបទថ្មីដែរ ដែលមានចំណងជើងថា «Gang Gang» ផងដែរ ដែលបទទាំងពីរនេះ សុទ្ធសឹងជាបទរ៉េបដូចគ្នានិង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនមិនខុសគ្នានោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះទស្សនិកជនវិញ ក៏បាននាំគ្នា សរសើរដល់តារាទាំងពីរដួង ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្ហើបសំនៀង បានគ្រប់ទម្រង់ មិនថាច្រៀងយឺតឬ លឿននិង រ៉េបទៀតផង៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
បទចម្រៀង«ហួសសម័យ»
វីដេអូបទចម្រៀង «ហួសសម័យ»
បទចម្រៀង«Gang Gang»
វីដេអូបទចម្រៀង«Gang Gang»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត