រាជធានីភ្នំពេញ៖ នាថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះនឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ​ដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។ ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសមសម្រាប់ពួកគេបំផុត របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានតាមរយៈបណ្ដាញ និង​សាខាយ៉ាងទូលំទូលាយរបស់ ធនាគារ ភីភីស៊ីប៊ែង

កិច្ចសហការរវាង ព្រូដិនសលកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។

លោក ​ ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក ​ប៊ូ ច័ន្ទភីរូ

លោក ហេង បូមករា មានប្រសាសន៍ថា៖

  ប្រសាសន៍របស់លោក ហេង បូមករា 
កិច្ចសហការរវាង ព្រូដិនសលកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ

លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍ថា៖​

ប្រសាសន៍របស់លោក Sanjay Chakrabarty

លោក Sanjay Chakrabarty បានបន្ថែមទៀតថា៖

ប្រសាសន៍របស់លោក Sanjay Chakrabarty
កិច្ចសហការរវាង ព្រូដិនសលកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ

នាយកប្រតិបត្តិធនាគារ ភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា៖

ប្រសាសន៍របស់លោក Shin Chang Moo

ភាពជាដៃគូរវាងក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានគូសបញ្ជាក់ពីភាពរស់រវើក និងរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងចក្ខុវិស័យឈានមុខ ដែលជាភាពទាក់ទាញសម្រាប់ទិសដៅលើការវិនិយោគរយៈពេលវែង៕

កិច្ចសហការរវាង ព្រូដិនសលកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ

អំពីធនាគារភីភីស៊ីប៊ែង (PPCBank)

ធនាគារ​ ភីភីស៊ីប៊ែង​ គឺ​​ជា​ធនាគារ​របស់ប្រទេសកូរ៉េខាងត្បូងមួយ​ដែល​​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​ កញ្ញា ឆ្នាំ​២០០៨​ ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធមួយនៃក្រុមហ៊ុន JB Financial Group និងក្រុមហ៊ុន Apro Financial Co។ ធនាគារ​ ភីភីស៊ីប៊ែង កំពុង ធ្ចើប្រតិបត្ដិការនៅទូទាំងប្រទេសកម្ពុជាតាមរយៈសាខាចំនួន ១៦​​ សាខានៅរាជធានីភ្នំពេញ និងសាខាចំនួនប្រាំពីរ នៅតាមបណ្ដាលខេត្តសំខាន់ៗមួយចំនួន និងមាន​ទូ ATM ចំនួន ៦៥។ ធនាគារ​ ភីភីស៊ីប៊ែង​ ធនាគារ​ភីភីស៊ីប៊ែង​​បាន​ផ្តល់​ជូន​សេវា​ធនាគារ​ដែល​រួម​មាន​ទាំង​សេវាធនាគារ​លក្ខណៈ​ប្រពៃណី​ និង​បែប​ឌីជីថល​រាប់​បញ្ចូល​ទាំង​សេវា​ប្រាក់​បញ្ញើ ឥណទាន ​សេវាកម្ម​ឌីជីថល​ smartBiz និង​សេវាប្រឹក្សាយោបល់​អតិថិជន​ទាំង​នៅ​ក្នុង​ និង​ក្រៅ​សាខាផងដែរ​​។​

ក្នុងឆ្នាំ ២០២០ ធនាគារ​ ភីភីស៊ីប៊ែង​ បានចុះបញ្ជីមូលបត្រក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា។

ធនាគារ​ ភីភីស៊ីប៊ែង​ ចូលរួមគាំទ្រយ៉ាងសកម្មក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR Initiative) ដោយក្លាយ​ជា​ធនាគារ​ដំបូង​បង្អស់​ដែល​បាន​ផ្តួច​ផ្តើម​​គំនិត​ក្នុង​ការ​លើក​កម្ពស់​​​​​បុគ្គលិក​ដែល​មាន​ពិការភាព ​តាម​រយៈ​កិច្ច​សហការ ​​​​និង​អនុញ្ញាតិ​​ឲ្យ​មាន​​​ហាង​កាហ្វេ Socials Coffee ​នៅ​ក្នុង​អគារការិយាល័យ​​របស់​ខ្លួន​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក៏បានគាំទ្រដល់អង្គការបោសសម្អាតមីននៅកម្ពុជា ដូចជា អង្គការ APOPO និង អង្គការ «HeroRATs» ដែលកំពុងធ្វើការបោសសម្អាតមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា។

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។​ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។  ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។

*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមាន​ទំហំ​អាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។​ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់​ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិ​ថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc)​ ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន​ (Prudential Assurance​ Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]