ភ្នំពេញ៖ បើយោងតាមរបាយការណ៍ចុងក្រោយ របស់ស្ថាប័នស្រាវជ្រាវទីផ្សារ IDC បានឲ្យដឹងថា ក្រុមហ៊ុន vivo បានរំកិលខ្លួនមកឈរនៅក្នុងតារាងសម្រាប់ម៉ាកយីហោស្មាតហ្វូន កំពូលបំផុតទាំង ៥ របស់ពិភពលោកក្នុងឆ្នាំ ២០២០ ជាមួយចំណែកទីផ្សារសរុប ៨.៦% ដែលនាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន ១១០ លានគ្រឿង។

ស្មាតហ្វូន vivo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំច្រើនជាង ១% គឺបានធ្វើឲ្យក្រុមហ៊ុន vivo រំកិលខ្លួនចូលមកក្នុងតារាងនៃក្រុមហ៊ុនស្មាតហ្វូនលំដាប់កំពូល មួយក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនកំពូលទាំង ៥ ដែលរក្សាការកើនឡើងនៃការដឹកជញ្ជូនចេញ បើទោះបីជាទីផ្សារនាំចេញស្មាតហ្វូនមានការធ្លាក់ចុះក្នុងឆ្នាំ ២០២០ ក៏ដោយ។

បច្ចុប្បន្នក្រុមហ៊ុន vivo បានឈរនៅលេខរៀងទី ២ ក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន និងឈរនៅលេខរៀងទី ៣ ក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ហើយក៏ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេផងដែរ ក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី។

ស្មាតហ្វូន vivo

ក្នុងពេលបច្ចុប្បន្ននេះ vivo មានទីស្នាក់ការក្រុមហ៊ុនធំរបស់ខ្លួន ស្ថិតនៅប្រទេសចិន និងមានបជ្ឈមណ្ឌលសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវបច្ចេកវិទ្យាធំៗចំនួន ៩ កន្លែងផ្សេងៗគ្នាដែលធ្វើការជាប្រព័ន្ធ ក្នុងនោះមានទីតាំងស្ថិតនៅក្នុង ទីក្រុងសិនជិន, ដុងហ្គួន, ណានជីង, ប៉េកាំង, ហាំងចូវ, សៀងហៃ, តៃប៉ិ, តូក្យូ និងសាន់ឌីអាហ្គូជាដើម ដែលបច្ចុប្បន្ននេះមជ្ឈមណ្ឌលទាំងអស់នេះ បាននឹងកំពុងសិក្សាស្រាវជ្រាវ ដោយផ្តោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យាប្រើប្រាស់ទំនើប ស្របតាមតម្រូវការប្រើប្រាស់អតិថិជន ដោយក្នុងនោះរួមបញ្ចូលទាំង ការអភិវឌ្ឍបច្ចេកិវទ្យាប្រព័ន្ធសេវា 5G, ញាណសិប្បនិម្មិត (AI), ការរចនាផ្នែកឧស្សាហកម្ម, បច្ចេកវិទ្យាថតរូប និងអនាគតនៃបច្ចេកវិទ្យាទំនើបៗជាច្រើនផ្សេងទៀត  សម្រាប់តម្រូវតាមការប្រើប្រាស់ ស្របតាមបរិបទនៃយុគសម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបក្នុងពេលបច្ចុប្បន្ន និងពេលអនាគត​៕

ស្មាតហ្វូន vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]