កូរ៉េខាងត្បូង៖ កាលពីថ្មីៗ សមាជិកក្រុម Super Junior លោក Shindong បានចែកចាយរូបជាច្រើនសន្លឹក ព្រោងព្រាតនៅលើបណ្តាញសង្គម ជាមួយរូបភាពចុងក្រោយ ដែលតារាប្រុសរូបនេះ ជោគជ័យក្នុងការសម្រកទម្ងន់បានសម្រេច។
ជាក់ស្តែង នៅលើគេហទំព័រ Naver ពាក្យគន្លឹះ «រូប Shindong បន្ទាប់ពីបានការសម្រកទម្ងន់» បានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន និងទទួលបានការកោតសរសើរក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង តារាចម្រៀងប្រុសរូបនេះបានបញ្ចេញនូវរូបភាព ដែលមានរាងសង្ហា ស្រស់ស្អាត ជាមួយរូបរាងមិនគួរឲ្យជឿ មិនចាញ់ម៉ូដែល ថែមទាំងផ្លាស់ប្តូរ ១៨០ ដឺក្រេ នឹងទម្រង់មុខតូចជាងមុន បន្ទាប់ពីស្រកទំងន់ប្រហែល ៤០ គីឡូ។
យ៉ាងណាមិញ តារាប្រុសវ័យ ២៨ ឆ្នាំរូបនេះ ក៏បានបង្ហើបប្រាប់ថា ថារូបលោក នឹងអាចស្លាប់នៅអាយុ ៤០ ឆ្នាំប្រសិនបើលោករក្សាទម្ងន់លើស ១០០ គីឡូ ហេតុដូច្នេះរូបលោកក៏ធ្វើតាមសម្តីលោកគ្រូពេទ្យ បានសម្រេចចិត្តសម្រកទម្ងន់ទទួលបានរាងស្លីមបែបនេះតែងម្តង៕
ចង់ដឹងទេថា រូបលោក ប្រែប្រួលយ៉ាងណា បន្ទាប់ពីបានសម្រកទម្ងន់ហើយ!
សូមទស្សនារូបភាពខាងក្រោម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]