បរទេស៖ ក្រុមហ៊ុនផលិតរថយន្តដឹកអ្នកដំណើរដែលមានមូលដ្ឋាននៅរដ្ឋ Minnesota ទើបតែបានបង្ហាញនូវ រថយន្តក្រុងគ្មានមនុស្សបើកដំបូងគេរបស់អាមេរិកខាងជើង។
រថយន្តក្រុង Xcelsior AV ប្រវែង៤១ហ្វីត (១២ ម៉ែត្រ) របស់ក្រុមហ៊ុន New Flyer មានកៅអីអង្គុយ៤០កៅអី ដោយមានកន្លែងសម្រាប់ឱ្យអ្នកដំណើរឈរ និងពីរកន្លែងសម្រាប់រទេះអ្នកពិការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរថយន្តអគ្គិសនីនេះប្រើបច្ចេកវិទ្យា AutoDrive ដើម្បីបង្កើតគំរូ3D ៣៦០ដឺក្រេនៃបរិស្ថានជុំវិញវាតាមរយៈ LIDAR រ៉ាដានិងកាមេរ៉ាជាច្រើន ដែលក៏អាចរកឃើញអ្នកថ្មើរជើង យានយន្ត និងឧបសគ្គផ្សេងៗទៀតដែលនៅជុំវិញ។
New Flyer បានដាក់ចេញនូវកម្មវិធីសាកល្បងជាមួយក្រសួងដឹកជញ្ជូនរដ្ឋ Connecticut រួចហើយ ដោយនឹងដាក់ឡានក្រុង Xcelsior ជាច្រើនគ្រឿងដឹកអ្នកដំណើរនៅតាមបណ្តោយផ្លូវឆ្លងកាត់ទីក្រុង New Britain និងទីក្រុង Hartfort របស់រដ្ឋ Connecticut។
យោងទៅតាមក្រុមហ៊ុន New Flyer រថយន្តក្រុង Xcelsior គឺជារថយន្តស្វ័យប្រវត្តិកម្មបើកដោយខ្លួនឯងកម្រិត៤។ សមាគមវិស្វករយានយន្ត (The Society of Automotive Engineers) មានមាត្រដ្ឋានប្រាំចំណុចសម្រាប់រថយន្តស្វ័យប្រវត្តិកម្ម ចាប់ពីកម្រិត១ ដែលមានការគ្រប់គ្រងតិចតួចពីមនុស្សដូចជាការចាប់ហ្វ្រាំង រហូតដល់កម្រិត៥ គឺស្វ័យប្រវត្តិកម្មពេញលេញ ដែលប្រព័ន្ធវាអាចគ្រប់គ្រងបានគ្រប់លក្ខខណ្ឌអាកាសធាតុ ភ្លើងសញ្ញា និងចរាចរណ៍ ដោយគ្មានអន្តរាគមន៍ពីមនុស្សសោះ។
តាមស្តង់ដារឧស្សាហកម្មកម្រិត៤ គឺរថយន្តនោះអាចបើកបរដោយខ្លួនឯងនៅក្នុងតំបន់ដែលបានកំណត់ទុកជាមុន ដោយមិនមែននៅគ្រប់តំបន់ និងលក្ខខណ្ឌទាំងអស់នោះទេ ដែលនេះជាកម្រិតដែលគេអាចរថយន្តនោះបានថា បើកបរដោយខ្លួនឯង។
នៅក្នុងវីដេអូខាងក្រោម គេឃើញថាមានមនុស្សម្នាក់អង្គុយនៅពីក្រោយដៃចង្កូតរបស់ឡានក្រុង Xcelsior ទោះបីជាគាត់មិនបានប៉ះវាក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]