កូរ៉េខាងត្បូង៖ ជឿជាក់ប្រិយមិត្ត ដែលស្នេហាវិស័យកម្សាន្តតន្ត្រី K-pop ជាពិសេសនោះ ហ្វេនៗរបស់ ផលិតកម្មយក្ស YG Entertainment ពិតជាអន្ទះសារ​ និងទន្ទឹមរង់ចាំ ចំពោះការបង្ហាញវត្តមាន ក្រុមចម្រៀងនារីថ្មី បន្ទាប់ពី ក្រុមចម្រៀងនារី​ជួរមុខ BLACKPINK បានបង្ហាញខ្លួន កាលពី ២០១៦។

យ៉ាងណាមិញ កាលពីថ្មីៗនេះ​ មានព័ត៌មានលេចលឺថា ក្រុមចម្រៀងនារីចុងក្រោយ របស់ផលិតកម្មយក្សខាងលើនេះ​នឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញខ្លួន ក្នុងឆ្នាំនេះ ​បានធ្វើឲ្យដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយនេះ បង្កឲ្យអ្នកគាំទ្រ កាន់តែជ្រួលជ្រើម ថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមប្រភពមួយ បានចែកចាយរូបភាពជាច្រើនសន្លឹក របស់អ្នកហ្វឹកហាត់ក្មេងស្រីជាច្រើននាក់ សម្រាប់ក្រុមចម្រៀងនារីថ្មីមួយនេះ តែទោះជាយ៉ាងណា យើងមិនដឹងថា ពួកគេគឺជាសមាជិកចុងក្រោយត្រូវបង្ហាញខ្លួនជាផ្លូវការ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននោះទេ។

លើសពីនេះទៀតសោត គេបានបន្ថែមទៀតថា YG នឹងបង្ហាញខ្លួនក្រុមនារី ដែលមានស្ទីលស្រដៀងទៅនឹង TWICE និង Girls Generation ហេតុដូច្នេះគេរំពឹង​ទុកថា​ សមាជិកអាចនឹងមានច្រើននាក់ ដោយគេប៉ាន់ប្រមាណប្រហែល ៨ ទៅ ៩ ជាក់ជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោម៖

Hyerin
Kang Seojin
Lee Gawon
Kim Hyunhee
Kang Chaeeun
Sadaju
មិនស្គាល់អត្តសញ្ញាត្តិ
Wang Siyu
Wei Chen
Pinky
Bertha
Lyn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]