មហារីកជាជំងឺកាចសហាវមួយ ដោយយើងគ្រាន់តែឮឈ្មោះក៏ភិតភ័យដែរ។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីកបានលើកឡើងថា មហារីកមានច្រើនប្រភេទ ក្នុងចំណោមនោះជំងឺមហារីកខ្លះមានមូលហេតុច្បាស់លាស់ ខណៈជំងឺមហារីកមួយចំនួនទៀតមកដល់បច្ចុប្បន្នមិនដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។
លោកវេជ្ជបណ្ឌិតបន្តថា ទោះជាជំងឺមហារីកប្រភេទខ្លះមិនមានមូលហេតុពិតប្រាកដក្តី តែបើតាមការសិក្សាស្រាវជ្រាវបានរកឃើញនូវកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺមហារីក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកត្តាជំរុញឲ្យកើតជំងឺមហារីក៖
១. តំណពូជ៖ កត្តាតំណពូជ ឬហ្សែន ដែលផ្តល់ឲ្យកើតមហារីកជំរុញពីមួយជំនាន់មួយទៅមួយជំនាន់ ដូចជាជីដូនជីតាបញ្ជូនមកម្តាយឪពុក រួចបញ្ជូនមកកូនតៗគ្នា។
២. វីរុស-បាក់តេរី៖ វីរុស និងបាក់តេរីខ្លះដែលមាននៅក្នុងធម្មជាតិបង្កឲ្យកើតជំងឺមហារីក ដូចជាជំងឺមហារីកមាត់ស្បូន បង្កឡើងដោយមេរោគ HPV។
៣. បរិយាកាសជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមីមានក្នុងគ្រឿងសំណង់។
៤. ចំណីអាហារ៖ ជក់បារី ផឹកស្រា ញ៉ាំអាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។
តាមតួលេខនៅតាមមន្ទីរពេទ្យធំៗនៅស្រុកខ្មែរ ជំងឺមហារីកមាត់ស្បូនឈរនៅលំដាប់ទី ១ បន្ទាប់មក ទី២ គឺជំងឺមហារីកសុដន់ ទី៣ មហារីកសួត ទី៤ មហារីកក្រពះ-ពោះវៀនធំ ទី៥ មហារីកថ្លើម។ ដ្បិតតែជំងឺមហារីកមួយចំនួនមិនដឹងមូលហេតុច្បាស់លាស់ គ្មានវ៉ាក់សាំងការពារ តែសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនេះ ថា យើងអាចបង្ការបានតាមវិធីសាមញ្ញៗខាងក្រោម។
– កុំជក់បារី
– ផឹកស្រាក្នុងកម្រិតតិចតួច
– រស់នៅដោយផាសុកភាព
– ហាត់ប្រាណឲ្យបានទៀងទាត់
– មានវេលារីករាយ មិនត្រូវស្ត្រេសខ្លាំងពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]