បរទេស៖ Elon Musk បានអះអាងថាក្រុមហ៊ុនមួយទៀតរបស់គាត់គឺ Neuralink មានកន្លែងពិសោធន៍មួយដែលមានស្វាបញ្ហាវីដេអូហ្គេមបានដោយប្រើបន្ទះឈីបនៅក្នុងខួរក្បាលរបស់វា។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Elon Musk បានធ្វើការអះអាងនៅក្នុងកម្មវិធីផ្សាយផ្ទាល់សម្រាប់អ្នកគាំទ្រតាមរយៈកម្មវិធី Clubhouse ដែលលោកត្រូវបានគេអញ្ជើញឱ្យចូលរួមនៅល្ងាចថ្ងៃអាទិត្យដែលលោកបាននិយាយអំពីក្រុមហ៊ុនបច្ចេកវិទ្យា neurotechnology ឈ្មោះ Neuralink របស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Musk បានអះអាងថា៖ «យើងមានសត្វស្វាមួយដែលមានដាក់ឈីបបញ្ជាឥតខ្សែនៅក្នុងក្បាលរបស់វាដែលអាចឱ្យវាបញ្ជាលេងហ្គេមវីដេអូពីខួរក្បាលមក។»

វីដេអូរបស់សត្វស្វាដែលដាក់ឈីប នឹងត្រូវចេញក្នុងរយៈពេលប្រហែលមួយខែទៀត។ គោលដៅរបស់មហាសេដ្ឋីនេះគឺមានគោលដៅចាប់យកបច្ចេកវិទ្យាចុងក្រោយដែលអាចប្រើដោយមនុស្ស ដើម្បីគ្រប់គ្រងឧបករណ៍ដូចជាស្មាតហ្វូនជាមួយខួរក្បាលរបស់ពួកគេ។ នៅលើបណ្តាញសង្គម Twitter លោក Musk បាននិយាយថា អត្ថប្រយោជន៍រយៈពេលខ្លី វានឹងជួយដោះស្រាយការរងរបួសខួរក្បាល/ឆ្អឹងខ្នង ហើយអត្ថប្រយោជន៍រយៈពេលវែងគឺក្លាយជា “human/AI symbiosis"៕

Twitter លោក Elon Musk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]