អាមេរិក៖ ក្រុមហ៊ុន Tesla Inc បានយល់ព្រមប្រមូលរថយន្តម៉ូដែល S និង ម៉ូដែល X ចំនួន១៣៤,៩៥១គ្រឿងដែលអេក្រង់ touchscreen អាចជ្រុះដែលនឹងបង្កហានិភ័យនៅពេលបើកបរ បន្ទាប់ពីនិយ័តករសុវត្ថិភាពរថយន្តអាមេរិកបានប្រកាសឱ្យប្រមូលមកវិញកាលពីខែមុន។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ (NHTSA) បានធ្វើស្នើឱ្យប្រមូលរថយន្តមកវិញនៅក្នុងលិខិតផ្លូវការកាលពីថ្ងៃទី១៣ ខែមករា ដែលផ្ញើទៅក្រុមហ៊ុន Tesla ដោយនិយាយថា រថយន្តម៉ូដែល S ស៊េរីឆ្នាំ ២០១២-២០១៨ និងរថយន្តម៉ូឌែល X -២០១៨ មានបញ្ហាសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារនេះបាននិយាយថា បញ្ហាអេក្រង់បានបង្កបញ្ហាសុវត្ថិភាពសំខាន់ៗដូចជាការមើលមិនឃើញផ្នែកខាងក្រោយ ឬរូបភាពដែលកាមេរ៉ាចាប់ពីផ្នែកខាងក្រោយ ភ្លើងសញ្ញាខាងក្រៅ ប្រព័ន្ធការពារអ័ព្ទនិងប្រព័ន្ធរំលាយព្រិល ដែលអាចកាត់បន្ថយការមើលឃើញរបស់អ្នកបើកបរក្នុងអាកាសធាតុលំបាក។ ក្រុមហ៊ុនបាននិយាយថា NHTSA បានតម្រូវឱ្យក្រុមហ៊ុន Tesla ឆ្លើយតបទៅវិញនៅត្រឹមថ្ងៃទី២៧ ខែមករា។ ក្រុមហ៊ុន Tesla បានឆ្លើយតបនៅក្នុងថ្ងៃដដែលនោះថា យល់ព្រមក្នុងការប្រមូលមកវិញ។
ការប្រមូលមកវិញនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា។ NHTSA បានប្រកាសប្រមូលមកវិញនូវយានយន្តចំនួន១៥៨,០០០គ្រឿង ប៉ុន្តែក្រុមហ៊ុន Tesla បាននិយាយថាការប្រមូលមកវិញនេះមិនរាប់បញ្ចូលយានយន្តមួយចំនួនដែលបានកែលម្អ processors ចាប់ពីខែមីនាឆ្នាំ២០១៨ នោះទេ។
ដូចដែលក្រុមហ៊ុន Tesla ធ្លាប់បានផ្តល់ជូននៅក្នុងខែវិច្ឆិកាដែរ អ្នកបច្ចេកទេសនឹងប្តូរគ្រឿងដែលខូចដោយឥតគិតថ្លៃ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]