ភ្នំពេញ៖ ជំងឺរីករាលត្បាតជាសកល កូវីដ១៩ ដែលបានផ្ទុះ ឡើងដំបូងនៅក្នុងទីក្រុង វ៉ូហាន ប្រទេស ចិន មានរយ:ជាងមួយឆ្នាំហើយ មកទល់នឹងពេលនេះ និងបានកំពុងឆក់យកអាយុជីវិតប្រជាជនរាប់សិបលាននាក់ នៅលើពិភពលោក ព្រមទាំងបានធ្វើឲ្យប្រទេសជាច្រើនទូទាំង សកលលោក ជួបប្រទះ និងវិបត្តិសង្គម និងសេដ្ឋកិច្ចផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារជូនដល់ប្រជាជនកម្ពុជា អំពីដំណឹងដែលកម្ពុជា និងទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រមាណជាង ១លានដូស ដែលជាអំណោយពីសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ប្រជាជនកម្ពុជាទាំងមូល។
ដោយឡែក កាលពីថ្ងៃ២ ខែកុម្ភ: ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងមានប្រសាសន៍អំពីវត្តមានរបស់ វ៉ាក់សាំងប្រឆាំង និងជំងឺកូវីដ១៩ យ៉ាងដូច្នេះថា៖
លោកជំទាវ ក៏បានគូសបញ្ជាក់បន្ថែមទៀតផងដែរ ថា វឌ្ឍនភាព នៃវ៉ាក់សាំង កូវីដ១៩ ដែលកម្ពុជាបម្រុងនឹងទិញ បូកបន្ថែម និងជំនួយនានាពីបណ្តាប្រទេសជាមិត្តមួយចំនួនផងដែរនោះ និងត្រូវបានចាក់ជូនដល់ប្រជាជនកម្ពុជា ប្រមាណជា១០លាននាក់ និងត្រូវការវ៉ាក់សាំង ប្រមាណជាង២០លានដូស ( ដែលមនុស្សម្នាក់ និងត្រូវចាក់២ដូស)៕
ចង់ដឹងឲ្យកាន់តែច្បាស់ ថាតើកិច្ចសម្ភាសន៍ ក៏ដូចជាដំណើរការវឌ្ឍនភាព នៃការទទួលបានវ៉ាក់សាំង កូវីដ១៩ វិវត្តន៍ដល់ណាហើយ ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ទាំងស្រុង របស់លោក ជំទាវ ឱ វណ្ណឌី៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]