អូស្ត្រាលី៖ បណ្ដាញសង្គមបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងហេតុការណ៍ដ៏ចម្លែកមួយអំពីអាចម៍ផ្កាយដែលបានធ្លាក់ចំទីធ្លាសាលារៀនមួយកន្លែង ក្នុងតំបន់ Far North Queensland និងចង់ឲ្យអង្គការណាសាចុះមកស៊ើបអង្កេតផងដែរ។ ប៉ុន្តែអ្វីៗមិនដូចការគិតនោះទេ។

រឿងរ៉ាវខ្លីៗនិងទ្រឹស្ដីមួយចំនួនបានលេចឡើងតាមអ៊ីនធឺណេត នៅពេលមនុស្សម្នាប្រញាប់ស្វែងរកព័ត៌មានផ្សេងៗទាក់ទងនឹងហេតុការណ៍នេះ។ ចំពោះអ្នកស្រលាញ់ផ្នែកតារាសាស្ត្រមិនបង្អង់យូរ ព្យាយាមស្វែងរកការពិតអំពីហេតុការណ៍ដែលទទួលបានការចាប់អារម្មណ៍នេះ ដើម្បីស្វែងរកប្រភពនៃថ្មអវកាសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកសាលា Malanda State School លោក Mark Allen បានឲ្យដឹងថា ការពិតទៅព្រឹត្តិការណ៍ធ្លាក់អាចម៍ផ្កាយមួយនេះនៅក្នុងទីធ្លាសាលារៀន គឺជាលំហាត់កិច្ចការមួយរបស់សាលារៀនតែប៉ុណ្ណោះ។ លោក Allen បានរៀបរាប់ថា លំហាត់កិច្ចការមួយនេះមានលក្ខណៈសប្បាយៗ ដែលសិស្សានុសិស្សនៅក្នុងសាលាត្រូវបានតម្រូវឲ្យធ្វើការរាយការណ៍ ពីកន្លែងធ្លាក់អាចម៍ផ្កាយ និងសម្ភាសន៍សាក្សីដែលបានឃើញហេតុការណ៍នេះនិងភ្នាក់ងារសង្គ្រោះបន្ទាន់ ដោយមានអ្នកចង់រាយការណ៍ករណីនេះទៅកាន់អង្គការណាសាផងដែរ។

មិនតែប៉ុណ្ណោះ ប៉ូលិសក្នុងតំបន់ក៏បានចូលរួមជាមួយសាលារៀននិងពួកក្មេងៗ ដែលធ្វើឲ្យវាហាក់ដូចជារឿងរ៉ាវពិតប្រាកដអ៊ីចឹងដែរ នេះបើយោងតាមលោក Daniel Moss ដែលជាប្រជាជននៅក្នុងតំបន់។ លោកបានបន្ថែមទៀតថា នេះគឺជាទីក្រុងដ៏តូចមួយ ហើយពួកគាត់មិននឹកស្មានថាលំហាត់កិច្ចការរបស់សាលារៀន កំពុងល្បីរន្ទឺដូច្នេះសោះ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]