បរទេស៖ ជីវិតក្រោយឆាក របស់តារាសម្តែងស្រី Angelina Jolie ប្រៀបបានទៅនឹង ឪពុកម្ដាយធម៌ ដូចទៅនឹងព្រេងនិទាន ព្រោះតែអ្នកស្រី តែងតែផ្ដល់ភាពកក់ក្ដៅ និងមានចិត្តសប្បុរស ចំពោះក្មេងៗ ជាច្រើន ជាពិសេសនោះបានដើរតួបានយ៉ាងល្អ ជាម្តាយ និងឪពុកផង ចំពោះកូនៗ ៦ នាក់ របស់អ្នកស្រី មិនថាកូនបង្កើត ក៏ដូចជា កូនចិញ្ចឹមជាដើម។
ហេតុដូច្នេះ តារាស្រីប្រចាំហូលីវូរូបនេះ បានក្លាយជាអាយដល ក្នុងដួងចិត្ត អ្នកគ្រប់គ្នា និងទទួលបានការកោតសរសើររាប់មិនអស់ ពីទឹកចិត្តដ៏ប្រពៃ ជាពិសេសអត្តចរិតដ៏សាមញ្ញរួមទាំងថ្លៃថ្នូរ ត្រូវបានទស្សនិកជនគោរព និងស្រលាញ់គ្រប់មជ្ឈដ្ឋាន រហូតដល់គេ បានដាក់រហស្សនាមថា «Godmother» ជីវិតពិតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីថ្មីៗនេះ នៅលើទស្សនាវដ្តីអង់គ្លេស Vouge ប្រចាំខែ មីនា បានទម្លាយរូបភាពគម្រប ប៉ុន្មានសន្លឹក របស់តារាសម្តែងស្រីវ័យ ៤៥ឆ្នាំរូបនេះ អ្វីដែលកាន់តែពិសេស រូបភាពកម្របានឃើញបានឃើញ ពីជីវិតប្រចាំថ្ងៃ ដ៏មានក្ដីសុខ ព្រមទាំង ជីវិតគ្រួសារ ក្នុងផ្ទះដ៏ធំស្កឹមស្កៃ ជាមួយកូនៗ របស់អ្នកស្រី។
ក្នុងនោះផងដែរ យោងទៅរូបភាពប៉ុន្មានសន្លឹកនោះ ពិតជាបង្កប់សកម្មភាពជាម្តាយដ៏គម្រូ ដែលអ្នកស្រី បានវែងសក់ចងឲ្យ កូនប្រុសច្បង Maddox និងរូបមួយសន្លឹកទៀត បានរៀបចំតុអាហារ ជុំគ្នានឹងកូនៗ អង្គុយនៅសួនច្បារខាងក្រោយផ្ទះ ជាមួយទេសភាពដ៏ស្រស់ត្រកាល មើលទៅ មានត្រជាក់ត្រជុំ សុខកដុមរមនា ក្នុងគ្រួសារតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]