សហរដ្ឋអាមេរិក៖ Coach បាននាំមកជូននូវ «Coach It Forward» ជាយុទ្ធនាការផ្សព្វផ្សាយជាសកលរបស់ខ្លួន សម្រាប់ collection និទាឃរដូវ ២០២១។ ផ្តោតលើថាមពលនៃភាពវិជ្ជមាន សកម្មភាពជារួម និងសារៈសំខាន់នៃការទទួលស្គាល់ជារៀងរាល់ថ្ងៃ របស់បុគ្គលនៅក្នុងជីវិតរបស់យើង ដែលបានជួយជំរុញឲ្យពិភពរបស់ឈានទៅមុខ។ យុទ្ធនាការនេះ បានអញ្ជើញភ្ញៀវឲ្យផ្ញើសាររំលឹកគុណទៅកាន់នរណាម្នាក់នៅក្នុងជីវិតរបស់ពួកគេ ក៏ដូចជាផ្ដល់ឥទ្ធិពលដ៏ល្អប្រសើរនៃសុទិដ្ឋិនិយម និងផ្សារភ្ជាប់សហគមន៍នៅជុំវិញពិភពលោក។

Coach បានបង្ហាញពីសមាជិកក្រុមគ្រួសាររបស់ខ្លួនរួមមាន Jennifer Lopez, Michael B. Jordan, Jeremy Lin, Yang Zi និង Kōki រួមទាំងមិត្តភក្ដិ និងក្រុមគ្រួសាររបស់ពួកគាត់ទាំងអស់ ដែលជាអ្នកដែលបានជួយជំរុញ និងគាំទ្រនៅក្នុងជីវិតរបស់ពួកគេកន្លងមក។ យុទ្ធនាការនេះ ត្រូវបានផ្សាយចេញអមជាមួយរូបភាព និងវីដេអូខ្លីៗរបស់តួទាំងអស់ បានជំរុញដល់ពួកយើងទាំងអស់គ្នាឲ្យឆ្ពោះទៅមុខ ជាមួយពាក្យថា «Coach it Forward» ហើយសរសេរនូវសាររលឹកគុណដល់មនុស្សជាទីស្រលាញ់របស់ពួកគេ នៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារទាំងនេះ នឹងត្រូវបានយកទៅដាក់បង្ហាញនៅលើបណ្ដាញសង្គមនានា របស់ប្រ៊េនទាំងនៅក្នុងហាង និងនៅលើគេហទំព័រ Coach.com។ ការផ្ញើជូនក៏នឹងបង្ហាញជាពិសេស នៅក្នុងកម្មវិធីជំនួបអនឡាញតាមរយៈ Zoom ជាមួយអ្នកនាង Lopez, Jordan រួមទាំងក្រុមគ្រួសារ Coach ផងដែរ។​​

ដើម្បីញាំងយុទ្ធនាការនេះឲ្យកាន់តែមានភាពរស់រវើក Coach បានចូលរួមសហការជាមួយជាងថតរូប Renell Medrano និងអ្នកតុបតែងម៉ូត Olivier Rizzo។ មិត្តភក្ដិ និងក្រុមគ្រួសាររបស់តួទាំងអស់ ដែលមានវត្តមាននៅក្នុងយុទ្ធនាការនេះ រួមមានមិត្តជិតស្និតរបស់ Jennifer Lopez, អ្នកដឹកនាំ​ និងអ្នកដែលបានចូលរួមសហការរួមមាន  Elaine Goldsmith-Thomas ដៃគូអាជីវកម្មរបស់ Jordan និងម្ចាស់ហាង Las’ La​p Vince Bryant,Bryce Sheldon និង Scott Robert Williams។​

នាយកផ្នែកច្នៃប្រឌិត Coach លោក Stuart  Vevers បានមានប្រសាសន៍ថា៖ 

ប្រសាសន៍លោក Stuart  Vevers 
Jennifer Lopez

អ្នកនាង Jennifer Lopez បានលើកឡើងផងដែរថា​៖   

ប្រសាសន៍អ្នកនាង Jennifer Lopez

ចំណែកឯលោក Jordan បានឲ្យដឹងថា៖ 

ប្រសាសន៍លោក Jordan 

លោកអ្នកអាចអានអំពីយុទ្ធនាការ នៅទីនេះ។    

Jeremy Lin
 Kōki
Michael B. Jordan
Yang Z

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]