ភ្នំពេញ៖ គួរអោយស្រលាញ់មែនទែន! តុក្កតាគីង្គក់ពណ៌ខៀវនៅក្នុងប្រអប់ពិសេសរបស់ JINRO IS BACK ដែលត្រូវបានជូនជាកាដូដល់តារាល្បីឈ្មោះក្នុងបណ្ដាញសង្គមគឺ ទទួលបានការពេញចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បីលើបណ្ដាញសង្គមចំនួន ១១នាក់រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily
ក្រោយពីបើកប្រអប់កាដូហើយភ្លាម ម្នាក់ក្នុងចំណោមអ្នកទាំង១១ដែលបានទទួលកាដូពី JINRO IS BACK គឺកញ្ញា Scarlett Bii បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលដែលបានឃើញកាដូក្នុងប្រអប់នោះដែលរួមមានស្រា Jinro Is Back ចំនួន ៤ដប តុកត្តាគីង្គក់ពណ៌ខៀវដ៏គួរឲ្យស្រលាញ់ និងរបស់ផ្សេងៗទៀត។
និយាយលាយឡំនឹងសំណើចក្នុងពេលបើកប្រអប់មើលកាដូទាំងនេះ កញ្ញា Scarlett បាននិយាយថា៖
ហេតុអ្វីបានជាវត្ថុអនុស្សាវរីយ៍ទាំងនេះមានពណ៌ខៀវ? តើតុក្កតាគីង្គក់ពណ៌ខៀវនេះតំណាងឱ្យអ្វី?
ជាការពិត ពណ៌ខៀវ និងតុក្កតាគីង្គក់នេះគឺ តំណាងឱ្យស្រា JINRO IS BACK ដែលជាស្រាកូរ៉េមានឈ្មោះល្បីល្បាញតាំងពីឆ្នាំ ១៩២៤ មក។
ចំណែកឯកញ្ញា Maily វិញ បាននិយាយទាំងញញឹមស្រស់ថា៖
សូម្បីតែអ្នកគាំទ្ររបស់ Maily ក៏ចង់បានតុក្កតានេះដែរ ថែមទាំងនិយាយថា ពណ៌ខៀវពិតថាផ្ដល់ភាពស្រស់ថ្លាខ្លាំងណាស់។
បើសិនអ្នកចូលចិត្តតុក្កតាគីង្គក់ពណ៌ខៀវនេះ កុំភ្លេចទៅរកទិញស្រា JINRO IS BACK និងភ្លក់រសជាតិស្រាដ៏ល្បីល្បាញមួយនេះទាំងអស់គ្នា។ បើចង់ឃើញអោយកាន់តែច្បាស់ថា តុក្កតាគីង្គក់គួរអោយស្រលាញ់ខ្លាំងប៉ុណ្ណា កុំភ្លេចចូលទស្សនាវីដេអូទាំងអស់គ្នាណា៎!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]