ភ្នំពេញ៖ ​កាល​ពី​ថ្ងៃទី០៣ ខែ​កុម្ភៈ ឆ្នាំ​២០២១ សាលាបឋម​សិក្សា​ចតុមុខ​ ត្រូវ​បាន​សម្ពោធ​​ជា​សាលា​គំរូ​អនុវត្តសកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុង​ជ្រោយ​​ ក្រោម​អធិបតីភាពរបស់​ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ​​ ហង់​​​ជួន ​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​​ថ្នាក់​ដឹក​នាំ​ក្រសួង​ អង្គភាព​ពាក់​ព័ន្ធ មន្ទីរ​​អប់​រំ យុវជន និង​កីឡា​រាជធានី ខេត្ត​ តំណាង​ក្រសួង​ អាជ្ញាធរដែន​ដី ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន តំណាង​មាតាបិតា និង​តំណាង​សិស្សានុសិស្ស​ សរុប​ប្រមាណ ១០០នាក់​។

រូបភាពខ្លះៗនៅក្នុងកម្មវិធី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែង​​ក្នុង​ពិធីស​ម្ពោធនា​សាលា​បឋម​ចតុមុខ​ ឯក​ឧត្តម​ ហង់​ជួន ណារ៉ុន រដ្ឋ​មន្ត្រីនៃ​​ក្រសួង​អប់​រំ យុវជន​ និង​កីឡា​បាន​មាន​ប្រសាសន៍​ថា៖

ប្រសាសន៍ឯក​ឧត្តម​ ហង់​ជួន ណារ៉ុន

លោក​បាន​បន្ត​ថា ​សុខភាព​អ្នក​សិក្សា​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ ដែល​រួម​ចំណែក​ដល់​​ការ​ធានា​ឲ្យ​បាន​នូវ​គុណភាព និង​​ការ​កើន​ឡើង​នៃ​​អត្រា​បញ្ចប់​ការ​សិក្សា​ ហេតុ​ដូច​នេះ​ហើយ ​ការ​​លើក​កម្ពស់​សុខភាព​សិក្សា​ មាន​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ផ្តល់​ជា​មូល​ដ្ឋាន​គ្រឺះ​ដ៏​រឹង​មាំ​និង​មិន​អាច​ខ្វះ​បាន​​។

រូបភាពខ្លះៗនៅក្នុងកម្មវិធី 

ឆ្លើយ​តប​នឹង​យុទ្ធសាស្ត្រ​​ដែល​មាន​ចែង​ក្នុង​គោល​នយោបាយ​ ស្តីពី​សុខភាព​សិក្សា​ សាលា​បឋម​សិក្សា​ចតុមុខ​ បាន​​អនុវត្ត​សកម្មភាព​សិក្សា​ជ្រុង​ជ្រោយ​​មុន​គេ​ ដែល​រួម​មាន​ការ​អភិវឌ្ឍន៍ក្រប​ខណ្ឌ​ច្បាប់​ និង​យន្ត​ការ ការ​លើក​កម្ពស់​សុខភាព​ចាំបាច់​ដល់​អ្នក​សិក្សា ​និង​បុគ្គលិក​អប់​រំ ការ​​លើកក​ម្ពស់​ការ​ផ្តល់​អាហារូបត្ថម្ភ ការ​លើកក​ម្ពស់​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាតនិង​អនាម័យ ការ​លើកកម្ពស់​បរិស្ថាន​សិក្សា​ប្រកប​ដោយ​សុវត្ថិភាព​ បរិយាបន្ន ផាសុក​ភាព​និង​មេត្រីភាព ការ​លើកកម្ពស់​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​ក្នុង​គ្រឺះស្ថាន​សិក្សា ការ​លើក​កម្ពស់​ការ​អប់​រំសុខភាព ការ​លើកកម្ពស់​ការ​អនុវត្តបំណិនសុខភាព និង​​ ការ​លើកកម្ពស់​ការ​ចូល​រួម​គ្រប់​ភាគីពាក់​ព័ន្ធ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលា​បឋមសិក្សា​ចតុមុខ​ គឺជា​សាលា​រៀន​ដំបូង​គេ​ដែល​បាន​បើក​បវេសនកាល​ជា​ប្រវត្តិសាស្ត្រ​ ដើម្បី​ប្រមូល​សិស្សា​នុសិស្ស​ចូល​រៀន​វិញ​ ក្រោយ​ថ្ងៃជ័យ​ជំនះ​​៧​ មករា​ ១៩៧៩​ ហើយ​បច្ចុប្បន្ន​ សាលា​បឋម​សិក្សា​ចតុមុខ​​បាន​ផ្តល់​ការ​អប់រំ​ដល់​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី៦។

រូបភាពខ្លះៗនៅក្នុងកម្មវិធី 

ជាមួយ​គ្នា​នោះ​ដែរ ឯក​ឧត្តម ហង់​ជួន ណារ៉ុន ក៏​បាន​ធ្វើ​ការ​ទស្សនកិច្ច​​សកម្មភាព​ និង​ថ្នាក់​រៀន​មួយ​ចំនួន ដូច​ជា​អាហារដ្ឋាន​ក្នុងសាលាបឋម​សិក្សា​ចតុមុខ បន្ទប់​កុំ​ព្យូរទ័រ សួន​បន្លែ​បៃតង​ ការ​លាង​សម្អាត​ដៃ ​និង​ដុស​សម្អាត​ធ្មេញ និង​​ការ​បង្រៀន​មុខវិជ្ជា​អប់​រំ​សុខភាព​។

​កម្មវិធី​នេះ​ ​ត្រូវ​បាន​ចូល​រួម​គាំទ្រ​ ឧបត្ថម្ភ និង​រៀប​ចំ​​ដោយ​ដៃគូ​អភិវឌ្ឍន៍ GIZ, Plant International, SEAMEO INNOTECH, Brien Holder Foundation សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ​ សប្បុរស​ជន វិស័យ​ឯកជន រួម​មាន​ក្រុម​ហ៊ុនអិម​ អេស​ អេ សូលូស្សិន​អេស៊ា ក្រុម​ហ៊ុន​ខេ ប៊ី អេស ខេ និង​ក្រុម​ហ៊ុនឃីនណូឃែជា​ដើម​៕

រូបភាពខ្លះៗនៅក្នុងកម្មវិធី 
រូបភាពខ្លះៗនៅក្នុងកម្មវិធី 
រូបភាពខ្លះៗនៅក្នុងកម្មវិធី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]