អាមេរិក៖ នៅឆ្នាំ២០៣៥ អង្គការណាសាចង់ឲ្យមនុស្សចុះចតនៅលើភពអង្គារ ប៉ុន្តែការធ្វើដំណើរទៅដល់ភពក្រហមមួយនេះ នៅចម្ងាយប្រហែល១៨៣.៨៨លានគីឡូម៉ែត្រ នឹងក្លាយជាស្នាដៃដ៏អស្ចារ្យមួយ។ ដោយមានសីតុណ្ហភាពត្រជាក់ជាងតំបន់អង់តាក់ទិចនិងមានអុកស៊ីសែនតិចតួច ភពអង្គារគឺជាអរិភូតបរិស្ថាន។

ការធ្វើដំណើរទៅកាន់ភពនេះប្រើរយៈពេលយូរ ហើយបើគេស្នាក់នៅភពនេះកាន់តែយូរ វានឹងបង្កគ្រោះថ្នាក់កាន់តែច្រើនផងដែរ។ នោះជាហេតុផលដែលក្រុមអ្នកវិទ្យាសាស្ត្រចង់កាត់បន្ថយរយៈពេលធ្វើដំណើរ។ ក្រុមហ៊ុន Ultra Safe Nuclear Technologies (USNC-Tech) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Seattle បានលើកឡើងនូវដំណោះស្រាយមួយ គឺប្រើប្រាស់ម៉ាស៊ីនរំញោចកម្ដៅនុយក្លេអ៊ែរ (NTP)​ ដែលនឹងអាចបញ្ជូនមនុស្សពីផែនដីទៅកាន់ភពអង្គារ ត្រឹមរយៈពេល៣ខែតែប៉ុណ្ណោះ។ ក្នុងពេលបច្ចុប្បន្ន រយៈពេលធ្វើដំណើរលើយានដោយគ្មានមនុស្សបើកចាយពេលប្រហែល៧ខែ ប៉ុន្តែចំពោះបេសកកម្មមានមនុស្សទៅជាមួយផងដែរ ត្រូវបានគេរំពឹងថានឹងចំណាយពេលយ៉ាងហោចណាស់៩ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Michael Eades ដែលជាប្រធានផ្នែកវិស្វកម្មនៃក្រុមហ៊ុន USNC-Tech បានឲ្យដឹងថា រ៉ុក្កែតកម្លាំងនុយក្លេអ៊ែរនឹងមានថាមពលកាន់តែខ្លាំង ហើយនឹងមានប្រសិទ្ធភាពទ្វេដងដូចនឹងម៉ាស៊ីនថាមពលគីមីដែលប្រើសព្វថ្ងៃ មានន័យថាវាអាចនឹងធ្វើដំណើរបានកាន់តែឆ្ងាយនិងកាន់តែរហ័ស ខណៈពេលដែលប្រើប្រាស់ឥន្ធនៈតិច។ លោកបានបន្ថែមទៀតថា បច្ចេកវិទ្យានុយក្លេអ៊ែរនឹងពង្រីកវិសាលភាពរបស់មនុស្សជាតិឲ្យទៅកាន់តែឆ្ងាយពីគន្លងផែនដី និងចូលកាន់តែជ្រៅទៅក្នុងទីអវកាស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]