កូរ៉េខាងត្បូង៖ ទោះបីសមាជិកនីមួយៗ មានការងារជាប់រវល់រៀងៗខ្លួន និងអ្នកខ្លះទៀត ជាប់បំពេញភារកិច្ចបំរើយោធាក៏ដោយ ក៏សមាជិក EXO មួយចំនួន នៅតែប្រាស្រ័យទាក់ទងទៅកាន់អ្នកគាំទ្រ នៅលើបណ្តាញសង្គម និងមានអ្នកខ្លះទៀត បានចេញអាល់ប៊ុមផ្ទាល់ខ្លួនជាដើម។

ជាក់ស្តែងកាលពីថ្មីៗនេះ បានបណ្តាលឱ្យអ្នកគាំទ្ររំជើបរំជួល និងភ្ញាក់ផ្អើល នៃរូបភាពរបស់សមាជិក Sehun ជាមួយសមាជិក EXO ៣ នាក់ផ្សេងទៀត នៅវីដេអូថ្មី ដែលបាន ឡាយផ្ទាល់ទៅកាន់អ្នកគាំទ្រ បន្ទាប់ពីបាត់មុខរយៈ បានបង្ហាញរូបរាងថ្មី នៃសមាជិកក្មេងជាងគេប្រចាំក្រុមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្នុងវីដេអូនោះ រូបភាពបង្ហាញនឹងការឡើងទម្ងន់ របស់ Sehun បានធ្វើឱ្យហ្វេនៗ មានភាពស្រឡាំងកាំងជាខ្លាំង ព្រោះតារាប្រុសរូបនេះ បានប្រែពីមុខតូច ទម្រង់អក្សរ V ទៅជា មុខមូលពេញ ធំតែម្តង ដែលមហាជនគិតថា រូបលោក បានឡើងគីឡូមិនស្ទើរនោះទេ។

យ៉ាងណាមិញ រូបលោកនៅតែ មានភាពទាក់ទាញខ្លាំងគួរសមផងដែរ គ្រាន់តែរូបរាងកាលពីមុនមានភាពសង្ហាជាង មិនត្រឹមតែប៉ុណ្ណោះ មានមតិមួយចំនួនទៀត បានលើកឡើងថា ដោយសារតែរូបលោកត្រូវសម្តែងរឿង ហេតុដូច្នេះ រូបលោកត្រូវការឡើងទម្ងន់ឲ្យមានសាច់ជាងនេះបន្តិច ឲ្យសាកសមនឹងតួ ដែលតារាប្រុសកើតឆ្នាំ ១៩៩៤ នេះសម្តែងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Sehun កាលពីមុន
Sehun កាលពីមុន
Sehun កាលពីមុន
Sehun កាលពីមុន
Sehun កាលពីមុន
Sehun បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]