បរទេស៖ ខណៈពេលដែលមនុស្សជាច្រើននៅជុំវិញពិភពលោកត្រូវជាប់នៅផ្ទះមិនអាចធ្វើដំណើរបានដោយសារកូវីដ អ្នកមានសំណាងខ្លះទៀតអាចចេញទៅធ្វើដំណើរកំសាន្ត ហើយថតរូបកន្លែង សត្វ និងជីវិតផ្សេងៗបានទៀតផង។
មិនបាច់ច្រណែនអ្វីទេ យើងមកមើលរូបទាំងអស់នោះវិញដែលបានឈ្នះពានសំខាន់ៗផ្សេងៗ។ មិនបាច់និយាយច្រើន ខាងក្រោមនេះគឺជារូបថតមួយចំនួនពីអ្នកថតរូបឆ្នើមនៃពាន Travel Photographer ប្រចាំឆ្នាំ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. អ្នកឈ្នះពាន Travel Photographer ប្រចាំឆ្នាំ ថតដោយ Vladimir Alekseev

កញ្ជ្រោងអាកទិច ត្រូវបានថតនៅតំបន់ Svalbard ប្រទេស
2. អ្នកឈ្នះពាន Travel Photographer ប្រចាំឆ្នាំ ថតដោយ Vladimir Alekseev

ភ្នំភ្លើង Plosky Tolbachik, Kamchatka, ប្រទេសរុស្ស៊ី «ការផ្ទុះភ្នំភ្លើងត្រូវបានថតយ៉ាងល្អបំផុតនៅពេលព្រលប់។ វាមិនងងឹតពេក មេឃមានពណ៌ស្រស់ឆើតឆាយ ហើយម៉ាក់ម៉ាមើលទៅស្រស់ស្អាតនិងភ្លឺ។ ជាការពិតណាស់ វាអាចបង្កគ្រោះថ្នាក់បាន ...»
3. អ្នកឈ្នះពាន Travel Photographer ប្រចាំឆ្នាំ ថតដោយ Vladimir Alekseev

ខ្យងក្បែរទឹក ថតនៅមីយ៉ាន់ម៉ា។ ការថតរូបដំណើរកម្សាន្តមិនតែងតែចាប់យកទេសភាពនោះទេ។ ជាញឹកញាប់យើងអាចថតពិភពម៉ាក្រូដ៏តូចមួយ។ ទាំងនេះគឺជាធាតុដែលនៅជុំវិញអ្នក។ ជារឿងតូចៗនៅក្នុងជីវិតដែលយើងមិនសូវចាប់អារម្មណ៍។
4. រូបថតដែលមានការកោតសរសើរខ្ពស់ - រូបភាពទេសភាពនិងធាតុផែនដី - ថតដោយ Paddy Scott

ជ្រលងភ្នំ Charakusa ជួរភ្នំ Karaaraum នៅ Himalayas ប្រទេសប៉ាគីស្ថាន ឈរនៅកម្ពស់៧.២៨២ម៉ែត្រ។ ទោះយ៉ាងណា វាមានកម្ពស់៣០០០ម៉ែត្រពីបាតជ្រលង មានន័យថាវាខ្ពស់ជាងគេនៅជ្រលងភ្នំ Charakusa។
5. អ្នកឈ្នះ រូបភាពតែមួយដែលល្អបំផុតរបស់ធម្មជាតិ សត្វសមុទ្រ និងសត្វព្រៃ ថតដោយ Pavlos Evangelidis

ថតនៅ Bistro, Beqa Channel, Fiji។ អ្នកថតរូប Pavlos Evangelidis បាននិយាយថា កុំបារម្ភអី! ត្រីទាំងនោះគឺជាត្រី Golden Trevallies។ ពួកវាជួយនាំផ្លូវត្រីឆ្លាមនិងរក្សាភាពស្អាត ជាថ្នូរនឹងកាកសំណល់និងការការពារពីឆ្លាមវិញ។
6. Runner-up -រូបថតទេសភាពនិងធាតុផែនដី - ថតដោយ Scott Portelli

ថតនៅបឹង Kati Thanda-Lake Eyre ខាងត្បូងប្រទេសអូស្ត្រាលី។ Kati Thanda-Lake Eyre គឺជាបឹងទឹកប្រៃធំបំផុតរបស់ប្រទេសអូស្ត្រាលី។ វាលអំបិលដ៏ធំល្វឹងល្វើយគ្របដណ្តប់លើទេសភាព ដោយមាន patterns បន្សល់ទុកពេលទឹកស្រក។
7. រូបថតមានការកោតសរសើរ - រូបថតទេសភាពនិងធាតុផែនដី - ថតដោយ Sergey Pesterev

ថតនៅ Uzury, កោះ Olkhon បឹងបៃកាល់ ប្រទេសរុស្ស៊ី។ បឹងបៃកាល់ត្រូវបានគេស្គាល់មិនត្រឹមតែជាបឹងដែលមានទឹកសាបធំជាងគេប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មានទឹកកកថ្លាផងដែរ ដែលពេលខ្លះមានកម្រាស់ជាងមួយម៉ែត្រ។
8. អ្នកឈ្នះ រូបថតធម្មជាតិ សត្វសមុទ្រ និងសត្វព្រៃ - ថតដោយ Marco Steiner

ថតនៅ Kuramathi, Rasdhoo Atoll, ម៉ាល់ឌីវ។ ត្រីហោះ Gurnard ពេលដែលវានៅតូច ត្រូវបានថតក្នុងពេលជ្រមុជទឹក។ អ្នកថតបានប្រើ slow shutter ដើម្បីថតចលនារបស់ត្រីដូចបក្សីនេះ។
9. Runner-Up – រូបថតធម្មជាតិ សត្វសមុទ្រ និងសត្វព្រៃ ថតដោយ Wenming Tang

ថតនៅបឹង Poyang ខេត្តជាំងស៊ី ប្រទេសចិន។ ដែនជម្រកសត្វព្រៃបឹង Poyang ស្ថិតនៅភាគខាងជើងនៃខេត្តជាំងស៊ី។ បឹង Poyang គឺជាបឹងទឹកសាបធំជាងគេបង្អស់នៅក្នុងប្រទេសចិន និងជាជំរកតាមរដូវសម្រាប់បក្សីជាង១០០ ប្រភេទរួមទាំងសត្វជិតផុតពូជចំនួន១១ប្រភេទ។
10. រូបថតមានការកោតសរសើរខ្ពស់ - រូបថតរដំណើរកំសាន្ត - ថតដោយ Nicolas Raspiengeas

ថតនៅឆ្នេរពេជ្រ ប្រទេសអ៊ីស្លង់។ ស្ថិតនៅលើផ្ទាំងទឹកកក Breiðamerkursandur នៅជិតបឹង Jökulsárlón ឆ្នេរពេជ្រមានភាពល្បីល្បាញទូទាំងពិភពលោកដោយសារផ្ទាំងទឹកកកនៅលើឆ្នេរខ្សាច់ខ្មៅ។
11. អ្នកឈ្នះ រូបថតតែមួយនៃទេសភាពនិងធាតុផែនដី ថតដោយ James Smart

ថតនៅ Simla រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក។ ព្យុះកំបុតត្បូងប្រភេទនេះគឺជាប្រភេទព្យុះកំបុតត្បូង anti-cyclonic ដ៏កម្រមួយដែលកើតឡើងប្រហែល២ភាគរយនៃព្យុះកំបុតត្បូង។ វាបានកួចនៅលើដីស្រែ កៀកផ្ទះតូចមួយនៅជិត Simla រដ្ឋខូឡូរ៉ាដូ ដោយកួចដីឡើងទៅលើធ្វើឱ្យវាមានពណ៌ត្នោត។
12. រូបថតពិសេស - រូបថតតែមួយនៃទេសភាពនិងធាតុផែនដី - ថតដោយ David Swindler

ថតនៅ Mount Rainier រដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ ចូលទៅថតនៅខាងក្នុងរូងព្រិលវារាងគ្រោះថ្នាក់បន្តិច អ្នកថតគួរតែមានប្រដាប់ប្រដាការពារសុវត្ថិភាពត្រឹមត្រូវ។
13. Runner-Up – រូបថតដំណើរកំសាន្ត – ថតដោយ Richard Li

រូបថត Bence Mate’s photography hide ថតនៅ Pusztaszer, ប្រទេសហុងគ្រី។ Richard Li បាននិយាយថា៖ «ខ្ញុំពួននៅទីលាក់ខ្លួនរង់ចាំសត្វស្លាបហើរទៅស្រះផឹកទឹក នៅពេលនោះខ្ញុំប្រទះឃើញខ្យងនេះហើយរូបរបស់វាឆ្លុះបញ្ចាំងទៅផ្ទៃខាងក្រោមបានល្អឥតខ្ចោះ ធ្វើអោយខ្ញុំភ្ញាក់ផ្អើល។»
14. រូបថតមានការកោតសរសើរ – រូបថត One Shot Colours of Life – ថតដោយ Pescantini

ថតនៅ Peruvian Andes។ ធម្មជាតិតែងតែបង្ហាញយើងថាជាវាជាងគំនូរដ៏អស្ចារ្យបំផុត។ នៅតំបន់ Peruvian Andes សមាសធាតុរ៉ែប្លែកៗ ខ្យល់និងទឹកភ្លៀងរាប់លានឆ្នាំបានបង្កើតជាភ្នំឥន្ទធនូ ដែលជាភាពអស្ចារ្យនៃធម្មជាតិ។
15. Runner-Up – រូបថតកោះ (One Shot Islands) – ថតដោយ Dana Allen

ថតនៅកោះ Taha’a ប្រទេសតាហ៊ីទី។ ហ្វូងត្រី Double-saddle Butterfly ប៉ាស៊ីហ្វិក រួមជាមួយប្រភេទត្រីវដទៃទៀតជាច្រើនបានហែលទៅមកពេញផ្ទៃទឹកដ៏អស្ចារ្យរបស់ Le Taha’a៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]