រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរអ្នកបានស្គាល់មកហើយពី បងប្អូនស្រី២នាក់ ដែលល្បីទទួលបានកម្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការរកស៊ីលក់ឡេតាមអនឡាញ នោះគឺ ចែជី និង កញ្ញា តេង ដាណា ហៅ ចែម៉ី ជាមួយគ្នានេះ ក្នុងពេលថ្មីៗនេះ អ្នកទាំងពីរបានសម្តែងរឿង«ទុំទាវ២០២១» ជាមួយមិត្តភក្តិ។

តែផ្ទុយទៅវិញ បន្ទាប់ពីផុសបានត្រឹមតែ ៤ម៉ោងប៉ុណ្ណោះ អ្នកទាំងពីរបានសម្រេចចិត្តលុបវីដេអូរឿងនោះចោល ក៏ព្រោះបានទទួលការរិះគន់ជាច្រើន ពីមហាជនដែលថា រឿងនោះរាងជ្រុលហួសវប្បធម៌ប្រពៃណីខ្មែរជាច្រើន រួមនឹងការមិនឲ្យតម្លៃសម្រាប់សាសនាព្រះពុទ្ធផងដែរ ព្រោះក្នុងរឿងនោះក៏មានវត្តមានតួតែងជាព្រះសង្ឃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះពិតជាល្អក៏ព្រោះ រូបនាងបានលុបវីដេអូនោះចោល ព្រមទាំងបានចេញមុខជំនួសក្រុមការងារទាំងអស់ សុំទោសដល់មហាជនថា រូបនាងពិតជាជ្រុលហួសពិតមែន ហើយណាមួយ រឿងនោះគ្រាន់តែចង់សម្តែងជាកំប្លែងតែប៉ុណ្ណោះ តែដោយសារតែមានវត្តមានព្រះសង្ឃក្នុងនោះ ទើបមើលទៅហាក់បីដូចជារាងខុសបន្តិចមែន។

ជាមួយគ្នានេះ កញ្ញាម៉ី ក៏បានអរគុណជាខ្លាំង ដល់អ្នកគាំទ្រទាំងឡាយដែលបាន និយាយគាំទ្រក្រុមរបស់រូបនាង ហើយបងៗដែលបានរិះគន់ក្នុងន័យស្ថាបនាថែមទៀត។ លើសពីនេះទៅទៀត រូបនាងបានសំណូមពរឲ្យផេកផ្សេងៗដែលយកវីដេអូនោះ ផុសបន្តទៀតនោះត្រូវតែលុបចោលក្នុងរយៈពេល ២៤ម៉ោង ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា ៖ 

តេង ដាណា
តេង ដាណា
សារសុំទោសជាសារធារណៈ
ការសុំទោសជាសាធារណៈ
រឿងទុំទាវ ២០២១
វីដេអូ ចេញមុខសុំទោសរបស់កញ្ញ តេង ដាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]