កូរ៉េខាងត្បូង៖ ហ្វេនៗ ក៏ដូចជា ប្រិយមិត្តដែលជាអ្នកតាមដាន វិស័យតារាចម្រៀង kpop ពិតជាបានទទួលជ្រាប ដឹងនិងស្គាល់អំពីសមត្ថភាព និងទេពកោសល្យដ៏អស្ចារ្យរបស់ CL ដែលត្រូវបានហ្វេនៗរបស់អ្នកនាងប្រសិទ្ធិនាមឲ្យថា ជា Queen Of the Kpop

CL
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះតារាចម្រៀង រ៉េប ដ៏មានទេពកោសល្យខ្ពស់ CL ឯណេះវិញ​ អ្នកនាងក៏ធ្លាប់បានយំនៅលើឆាក ក្នុងការប្រគំតន្រ្តីមួយ​ ដោយបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ហ្វេនៗ ក៏ដូចជា អ្នកគាំទ្ររបស់អ្នកនាង ដែលមិនធ្លាប់បានឃើញអ្នកនាងយំ ទាល់តែសោះ។

មូលហេតុនៃការយំរបស់តារាចម្រៀងKpop ដ៏ល្បីល្បាញ គឺ CL អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន ក៏ដូចជាបញ្ហាការងារ តែមកទល់និងពេលនេះ មិនទាន់មានការបង្ហាញប្រាប់ជាសាធារណ:ពីម្ចាស់សាមីខ្លួន គឺQueen CL នៅឡើយទេ។ ប៉ុន្តែប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺថា ថ្មីៗនេះ CL និងប្រាប់ ក៏ដូចជាបង្ហាញពីដំណោះស្រាយនៃបញ្ហារបស់ខ្លួន ទៅកាន់ហ្វេនៗផ្ទាល់តែម្តង។

CL
CL

គួររំលឹកផងដែរថា នៅពេលបច្ចុប្បន្ន ក្រោយពីបានបំបែកក្រុម និងចាកចេញពីផលិតកម្ម Y/G រួចមក CL ក៏បានក្លាយទៅជាតារាចម្រៀងឯករាជ្យ និងបាននិងកំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីហ្វេនៗនៅទូទាំងពិភពលោកតែម្តង ហើយនៅពេលបច្ចុប្បន្ននេះ បន្ទាប់ពីបានផ្ទុះនូវពាក្យចរចារាម អំពីគូស្នេហ៍ និងវិបត្តិគ្រួសារ របស់អ្នកនាង ក៏និងត្រៀមបើកចំហជាសាធារណផងដែរ។

ខាងក្រោមនេះ ជារូបភាព រួមទាំងវីដេអូរបស់ Queen CL ដែលធ្លាប់បានយំ សូមចូលរួមទស្សនាទាំងអស់គ្នា៖

CL
CL
CL យំនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]