បរទេស៖ ក្រុមហ៊ុន Apple នឹងវិនិយោគទឹកប្រាក់ចំនួន៤ទ្រីលានវ៉ុន (៣.៦ ពាន់លានដុល្លារ) ទៅក្រុមហ៊ុន Kia Motors ក្នុងការសហការគ្នាដើម្បីផលិតរថយន្តអគ្គិសនី។
នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានកូរ៉េ DongA Ilbo (តាមរយៈ Bloomberg) ដែលបានអះអាងថាកិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែកុម្ភៈ។ យោងតាមរបាយការណ៍បានឱ្យដឹងថាផែនការនេះគ្រោងនឹងដាក់លក់រថយន្ត Apple Car នៅឆ្នាំ២០២៤ ដោយមានគោលដៅក្នុងការផលិតរថយន្តដំបូង១០០,០០០គ្រឿងក្នុងមួយឆ្នាំ។ របាយការណ៍នេះអះអាងថា ក្រោយៗមកទៀតគេអាចនឹងពង្រីកដល់ទៅ៤០០,០០០គ្រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលនិធិរបស់ក្រុមហ៊ុន Apple នឹងត្រូវប្រើសម្រាប់សាងសង់រោងចក្រផ្តាច់មុខសម្រាប់ការផលិតនិងអភិវឌ្ឍរថយន្ត Apple។
របាយការណ៍នេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ខែមករាដែលថាក្រុមហ៊ុន Apple កំពុងពិភាក្សាជាមួយក្រុមហ៊ុន Hyundai អំពីការផលិតរថយន្ត Apple ដែលក្រុមហ៊ុន Hyundai បានបញ្ជាក់រួចមកហើយ។ មុនដំបូងក្រុមហ៊ុនបាននិយាយថា ការពិភាក្សាគឺនៅដំណាក់កាលដំបូងនៅឡើយ ហើយថាមិនទាន់បានសម្រេចអ្វីទេ។ ក្រោយមកស្រាប់តែក្រុមហ៊ុន Hyundai បានកែសម្រួលសេចក្តីថ្លែងការណ៍នេះ ដោយគ្រាន់តែបញ្ជាក់ថាខ្លួនបាននិយាយជាមួយដៃគូអំពីការបង្កើតរថយន្តអគ្គិសនីស្វយ័ត ហើយមិនបាននិយាយថាជា Apple នោះទេ។
ឥឡូវនេះក្រុមហ៊ុន Kia (ដែលជាកម្មសិទ្ធិមួយផ្នែករបស់ក្រុមហ៊ុន Hyundai) និងក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
គួរបញ្ចាក់ផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Kia Motors បានកើនឡើង១៤.៥% បន្ទាប់ពីព័ត៌មានវិនិយោគនេះលេចចេញភ្លាម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]