បរទេស៖ លោក Elon Musk មានប្រសាសន៍ថាក្រុមហ៊ុនបច្ចេកវិទ្យា neurotechnology របស់លោកគឺ Neuralink អាចនឹងចាប់ផ្តើមដំណើរការសាកល្បងលើមនុស្សនៅចុងឆ្នាំនេះ។
Musk បានចែករំលែកព័ត៌មាននេះដោយបានឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ដែលបាននិយាយថាគាត់ព្រមចូលរួមក្នុងការសាកល្បងដាក់ឈីបក្នុងខួរក្បាលមនុស្ស ដោយអាចឱ្យមនុស្សគ្រប់គ្រងបច្ចេកវិទ្យាបានដោយគ្រាន់តែគិត។ បុរសម្នាក់នេះថាគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពី២០ឆ្នាំមុន ហើយមិនអាចដើរបានរហូតមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានឆ្លើយតបកាលពីថ្ងៃច័ន្ទថា៖ «Neuralink កំពុងធ្វើការយ៉ាងខ្លាំងដើម្បីធានាសុវត្ថិភាពនៃការដាក់ឈីប និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ FDA។ ប្រសិនបើអ្វីៗដំណើរការបានល្អ យើងអាចនឹងធ្វើការសាកល្បងលើមនុស្សដំបូងនៅចុងឆ្នាំនេះ។»
Musk បាននិយាយថាគោលដៅរបស់ Neuralink គឺដើម្បីជួយអ្នកជំងឺពិការឱ្យធ្វើអន្តរកម្មជាមួយទូរស័ព្ទដៃ ឬកុំព្យូទ័ររបស់ពួកគេដោយការបញ្ចូលបន្ទះឈីបក្នុងខួរក្បាល។
ក្រុមហ៊ុននេះបានចាប់ផ្តើមសាកល្បងដាក់បន្ទះឈីបលើសត្វជ្រូកម្តងរួចមកហើយ។ ហើយថ្មីៗនេះពេលលោក Musk បានឡើងកម្មវិធី Clubhouse គាត់បាននិយាយថា Neuralink បានបញ្ចូលបន្ទះឈីបខួរក្បាលនៅក្នុងស្វា ហើយវាអាចលេងហ្គេមវីដេអូដោយប្រើការគិតរបស់វា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]