រាជធានីភ្នំពេញ៖ ក្រោយពីបានធ្លាយវីដេអូថតរឿងកាឡៃ ទុំទាវ ២០២១ ជាមួយមិត្តភក្តិ មានការរិះគន់យ៉ាងខ្លាំង ជាបន្តបន្ទាប់ពីសំណាក់មហាជននៅលើបណ្តាញសង្គមរួចមក ដែលធ្វើឱ្យមានការលើសលស់ ជាច្រើនដែលប្រាសចាកពីវប្បធម៌ប្រពៃណីខ្មែរ ជាពិសេសគឺការបន្ទាបបន្ថោកតម្លៃព្រះពុទ្ធសាសនា ដែលមានតួអង្គជាព្រះសង្ឃផងនោះ។

ដោយឡែក មកទល់ពេលនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចាត់វិធានក្តៅៗហើយ ដោយបានកោះអញ្ជើញម្ចាស់ផេក Hokima ក៏ដូចជា អ្នកសម្តែងនៅរឿង ទុំទាវ ២០២១ នេះ ចូលទៅបកស្រាយបំភ្លឺនៅទីស្តីការក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ នាថ្ងៃពុធ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ជាកំហិត បើពុំដូច្នេះទេ ក្រសួងនឹងចាត់វិធានការណ៍អនុវត្តទៅតាមផ្លូវច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីមហាជនរួចមក កញ្ញា តេង ដាណា ហៅ ចែម៉ី ក៏បានធ្វើការលុបវីដេអូនោះចោល និង ធ្វើការឡាយវីដេអូជាសាធារណៈសុំទោសមហាជនផងដែរ ចំពោះការជ្រុលហួស ធ្វើឱ្យអាប់អោនដល់តម្លៃសាសនា។

ចង់ដឹងថាក្រសួងនឹងមានចំណាត់ការបែបណា យើងនឺងបន្តតាមដានទាំងអស់គ្នា៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លិខិតកោះអញ្ជើញរបស់ក្រសួង វប្បធម៍ និង វិចិត្រសិល្បៈ
កញ្ញា តេង ដាណា ហៅ ចែម៉ី សុំជាសាធារណៈ
កញ្ញា តេង ដាណា ហៅ ចែម៉ី 
ខ្សែភាពយន្ត កាឡៃ រឿង ទុំទាវ ២០២១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]