ឥណ្ឌា៖ កាលពីប៉ុន្មានថ្ងៃមុនមកនេះ មានប្តីប្រពន្ធជាជនជាតិឥណ្ឌាមួយគូ បាននាំគ្នាជ្រមុជទឹក រៀបការក្នុងមហាសមុទ្រ ដែលមានជម្រៅជ្រៅខ្លាំង ប្រហាក់ប្រហែលហូតទៅដល់ ១៨ម៉ែត្រផងដែរ ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
ដោយឡែក ប្រភពលម្អិតមួយបានបញ្ចាក់ថា បន្ទាប់មានក្រុមជំនួយបានពិនិត្យមើលថាមហាសមុទ្រនេះគឺអាចជ្រមុជទឹកបានដោយមិនមានហានិភ័យអ្វីឡើយ ទើបស្វាមីនិង ភរិយាមួយគូនេះដែលមានឈ្មោះថា V Chinnaduraiនិង S Swetha បានរៀបការតាំងពីថ្ងៃច័ន្ទមកម៉្លេះ ដោយពេលនេះអាចនិយាយពួកគេជាប្តីប្រពន្ធស្របច្បាប់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការពិតទៅនេះគឺជាប្រពៃណីរៀបការក្រោមទឹកដែលមានយូរណាស់មកហើយ ប៉ុន្តែពួកគេទើបតែចាប់ផ្តើមក្រោយគេប៉ុណ្ណោះ ដោយសកម្មភាពដំបូងពួកគេបានចាប់ផ្តើមជ្រមុជតាំងពីពេលព្រឹក ហើយបានពាក់កម្រងផ្កាឲ្យគ្នាទៅវិញទៅមកបន្ទាប់មក ចងខ្សែដៃឲ្យគ្នា មុនម៉ោង០៧ៈ៣០នាទីព្រឹក ដោយមានលោកអាចារ្យជាអ្នកណែនាំ ហើយពិធីក៏បានបញ្ចប់ទៅដោយរលូនទៅហោង។
ទោះបីជាយ៉ាងណាក៏ដោយ កូនក្រមុំមានអារម្មណ៍ភិតភ័យខ្លះៗដែរ ដោយសារខ្លួនទើបនឹងរៀនជ្រមុជទឹកបានរយៈពេលខ្លី ពោលគឺមុនមួយខែប៉ុណ្ណោះមុនពេលរៀបការ ប៉ុន្តែពេលមង្គលការបានបញ្ចប់ទៅនាងក៏មានសេចក្តីរំភើយរីករាយផងដែរ។
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]