កម្សាន្ត៖ ដូចប្រិយមិត្តបានស្គាល់រួចមកហើយ តារាសម្តែងដ៏ឆ្នើម និង ស្រស់ស្អាត អ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា ទោះបីអ្នកនាងមានគ្រួសារពិតមែន តែសម្រស់របស់អ្នកនាង ពិតណាស់ គឺនៅតែក្មេងជាងវ័យ ស្រស់ស្អាតដដែល។

ដោយឡែក គេក្រឡេកមើលឃើញថា តារាសម្តែងស្រីចាស់វស្សាពោរពេញទៅដោយសមត្ថភាពរូបនេះ នឹងបង្ហាញខ្លួនមានវត្តមាននៅក្នុងកម្មវិធី 3Fun Channel Cambodia នៅថ្ងៃស្អែកខាងមុខនេះ ជាមួយស្រីស្អាតពីររូបផ្សេងទៀត គឺ កញ្ញា ដេត ស្រីនាដ អតីតបវរកញ្ញា Miss Grand Cambodia 2019 និង ដាវ​ ដាវីកា ក៏ដូចជាតារាសម្តែងមួយរូបដែលមានឈ្មោះបោះសម្លេងនៅលើវិថីសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឱ្យអ្នកតាមដាន ក៏ដូចជា អ្នកគាំទ្រ ចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលនោះ គឺ ពួកគេ មានទម្រង់មុខមាត់ ការលេងខ្លួន មើលសឹងតែដូចកូនភ្លោះហើយ និងសឹងតែធ្វើឱ្យអ្នកគាំទ្រច្រឡំគ្នាដោយហេតុថា ទាំងការស្លៀកពាក់ក៏ដូចគ្នា មួយវិញទៀត ថែមទាំងទទួលបានការគាំទ្រមិនធម្មតាដូចគ្នាពី ហ្វេនៗ។

ជាមួយគ្នានោះដែរ នៅពេលដែលហ្វេនៗ អ្នកគាំទ្រជាច្រើន គ្រាន់តែក្រឡេកមើលតារាទាំងបីរូបនេះ មើលទៅដូចជាកូនភ្លោះអញ្ចឹង ទាំងមុខមាត់ កម្ពស់កំពរ រាងរៅ បូករួមទាំងការតុបតែងខ្លួនក្នុងឈុតដូចគ្នាទៀត ជាពិសេសគឺឈុតអប្សារា គឺប្រហាក់ប្រហែលគ្នា ស្អាតទាំងព្រម។ គេក៏ចាប់អារម្មណ៍ផងដែរ ជាមួយការគ្រងឈុតបុរាណរបស់ ស្រីស្អាតទាំងបីរូប ប្រៀបបាននឹងស្រីសួគ៍អប្សារាផងនោះ៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

កញ្ញា ដេត​ស្រីនាដ  អ្នកតូតា និង​ កញ្ញា ដាវ ដាវីកា ក្នុងឈុត អប្សារា
អ្នកនាង តូតា និង ដេត ស្រីនាដ
អ្នកនាង តូតា និង ដេត ស្រីនាដ
អ្នកនាង តូតា​
អ្នកនាង តូតា​
កញ្ញា​ ដេត ស្រីនាដ
កញ្ញា​ ដេត ស្រីនាដ
កញ្ញា ដាវីកា
កញ្ញា ដាវ ដាវីកា
វីដេអូខ្លីរបស់ 3Fun Channel Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]