និយាយដល់ផ្លែស្រកានាគ គ្នាយើងពិតជាស្គាល់ច្បាស់ណាស់ ផ្លែនេះមិនត្រឹមតែមានតម្លៃសមរម្យទេ ថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ។ ក្រៅពីរសជាតិ គ្នាយើងដឹងទេថាផ្លែស្រកានាគមានគុណប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាង។
១. សារធាតុចិញ្ចឹមខ្ពស់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែស្រកានាគ ដ្បិតមានកាឡូរីតិច តែមានសារធាតុរ៉ែ វិតាមីនសំខាន់ៗជាច្រើន ព្រមទាំងមានជាតិសរសៃទៀតផង។ ក្នុងផ្លែស្រកានាគមានប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម វីតាមីន C និងវីតាមីនE។
២. ជួយស្បែក
ផ្លែស្រកានាគមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ដែលមានផលល្អ ដល់សុខភាពស្បែក។ វីតាមីន C នៅក្នុងផ្លែឈើនេះជួយឲ្យស្បែកភ្លឺថ្លា ការពារស្បែកស្រអាប់ និងកាត់បន្ថយភាពចាស់ជាដើម។
៣. ជាតិសរសៃ
ផ្លែស្រកានាគមានជាតិសរសៃខ្ពស់ កាឡូរីទាប និគ្មានជាតិខ្លាញ់។ ដូចនេះហើយ ការដាក់ផ្លែស្រកានាគចូលក្នុងរបបអាហារ នឹងអាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការបានយ៉ាងរលូន។
៤. សុខភាពពោះវៀន
ផ្លែស្រកាននាគក៏មានដែរ prebiotics ដែលសារធាតុនេះជួយជំរុញឲ្យមានការលូតលាស់របស់បាក់តេរីល្អៗនៅក្នុងក្រពះ ដែលជំនួយដល់ការរំលាយអាហារ។ Prebiotics គឺជាតិសរសៃម្យ៉ាងដែលបាក់តេរីល្អក្នុងពោះវៀនត្រូវការសម្រាប់លូតលាស់។ លើសពីនេះ ផ្លែស្រកានាគក៏មានទំនាក់ទំនងក្នុងការធ្វើឲ្យថយចុះនូវហានិភ័យកើតជំងឺមហារីកក្រពះដូចគ្នា។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ដោយសារតែផ្លែស្រកានាគមានផ្ទុកវីតាមីន C ទើបផ្លែឈើនេះអាចរួមចំណែកក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបាន។ មួយវិញទៀត ផ្លែស្រកានាគក៏មានសារធាតុប្រឆាំងការរលាក ដែលជួយទៅដល់ប្រព័ន្ធភាពស៊ាំការពាររាងកាយពីពពួកបាក់តេរី និងមេរោគ។
៦. ជាតិដែក
ផ្លែស្រកានាគ ក៏ជួយបង្កើកម្រិតជាតិដែកនៅក្នុងរាងកាយ។ ជាតិដែកមានសារសំខាន់ក្នុងការជួយដឹងជញ្ជូនអុកស៊ីសែនក្នុងរាងកាយ។ ដូចនេះ បើយើងចង់បង្ការបញ្ហាប្រឈមនឹងខ្វះជាតិដែក កុំភ្លេចបន្ថែមផ្លែស្រកានាគទៅក្នុងរបបអាហារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]