បរទេស៖ យោងតាមសារព័ត៌មាន The Information ដែលអះអាងថាខ្លួនបានឃើញរូបភាពផ្ទៃក្នុងរបស់ Apple នៃគំរូចុងក្រោយនៃឧបករណ៍នេះ បានឱ្យដឹងថា headset នេះនឹងមានអេក្រង់ទំហំ 8K ចំនួនពីរសម្រាប់ភ្នែកទាំងសងខាងដែលជាបច្ចេកវិទ្យាតាមដានភ្នែកកម្រិតខ្ពស់ (advanced eye-tracking tech) និងមានកាមេរ៉ាជាច្រើនសម្រាប់តាមដានចលនាដៃ។
ចំពោះការរចនាវិញ ឧបករណ៍ដែលសារព័ត៌មានបានឃើញគឺមានកញ្ចក់កោង ជាមួយនឹងផ្នែកខាងមុខដែលត្រូវពាក់នឹងមុខ។ ប៉ុន្តែវាក៏មានក្បាលខ្សែដែលអាចដោះដូរបាន ដែលនឹងមានមុខងារបន្ថែមរួមមានថ្មបន្ថែម និងសំឡេង surround sound។
សារព័ត៌មាន The Information ក៏បានគូរគំនូរនៃរូបរាងចុងក្រោយនៃឧបករណ៍នេះផងដែរ។
សម្រាប់មុខងារវិញ headset នេះអាចត្រូវបានពិពណ៌នាថាជាឧបករណ៍ mixed-reality ដែលមានបំពាក់កាមេរ៉ា passthrough ដែលផ្តល់នូវទិដ្ឋភាពនៃពិភពលោកពិតខាងក្រៅដល់អ្នកប្រើប្រាស់ ដោយត្រួតគ្នាជាមួយវត្ថុនិម្មិត (virtual objects)។
Apple ក៏កំពុងធ្វើការរកវិធីជាច្រើនដើម្បីគ្រប់គ្រង headset រួមទាំងឧបករណ៍បញ្ជាដែលពាក់នៅលើម្រាមដៃ និងការចុចបញ្ជានៅលើចំហៀង headset ផ្ទាល់។
បើយោងតាមរបាយការណ៍ Headset នេះអាចមានតម្លៃប្រហែល៣,០០០ដុល្លារ។ ចំពោះពេលវេលាចេញលក់ សារព័ត៌មាន The Information ថា Headset នេះប្រហែលជានឹងចាប់ផ្តើមដាក់លក់នៅឆ្នាំ២០២២៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]