រាជធានីភ្នំពេញ ៖ ពិតណាស់ ប្រជាជនខ្មែរសឹងតែទាំងអស់ តែងមានអបិយជំនឿទៅលើផ្លូវងងឹត ការប្រើមន្តអាគម ក៏ដូចជាព្រលឹងអ្វីជាដើម។ ជាក់ស្តែង បើយើងក្រឡេកមកមើលពី ពិធីករវ័យក្មេង យ៉ារ៉ូ នេះវិញ យើងក៏អាចដឹងយ៉ាងច្បាស់ថា រូបលោកក៏បានជួបរឿងទាំងនេះ ព្រមទាំងមានបញ្ហាស្រដៀងគ្នារយៈពេល ៣ឆ្នាំជាប់គ្នារួចមកហើយ ។
គួរបញ្ជាក់ផងដែរថា កាល យ៉ារ៉ូ មានអាយុ ២០ឆ្នាំ រូបលោកបានយល់សប្តិឃើញ អ្នកពាក់ក្បិនក្រហមមកប្រាប់ថា ខ្លួននឹងត្រូវគេមកយកជីវិតនៅអាយុ ២៥ឆ្នាំ។ បន្ទាប់ពីយល់សប្តិឃើញបែបនេះ រូបលោកបានធ្វើពិធីរំដោះគ្រោះតាមអ្នកផ្ទះនៅឯស្រុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ រៀងរាល់ខែកុម្ភៈ ដែលជាខែខួបរបស់ខ្លួន ៣ឆ្នាំនេះ រូបលោកបានជួបរឿងអកុសលជាច្រើន។ ជាក់ស្តែង អាយុ ២៥ឆ្នាំក្នុងខែកុម្ភៈនេះ យាយរបស់លោកបានទទួលមរណភាព ហើយ នៅអាយុ ២៦ឆ្នាំខែដូចគ្នានេះ លោកបានបាត់បង់មីងម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដូចគ្នាដែរ នៅអាយុ ២៧ឆ្នាំ លោកបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតពេទ្យប្រាប់ថាលោកអាចនឹងកើតជំងឺមហារីកថែមទ់ៀត។
គួរបន្ថែមថា ឆ្នាំនេះរូបលោកមាន អាយុ ២៨ឆ្នាំហើយ ហេតុនេះ ទើបធ្វើឲ្យរូបលោកសុំជំនួយពីមហាជនដែលធ្លាប់ជួបប្រទះរឿងនេះ ហើយជួយខំមិនប្រាប់ពីវិធីដើម្បីជៀសផុតពីបញ្ហានេះ ព្រោះខ្លួន បច្ចុប្បន្ននេះ ហាក់បីដូចជាមានអារម្មណ៍មិនសូវស្រួល ខ្លាចធ្វើនេះខុស ខ្លាចធ្វើនេះមានបញ្ហា អារម្មណ៍វិលវល់៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]