ភ្នំពេញ៖ ប្រជាជនខ្មែរ ក៏ដូចជាអ្នកដែលតែងតែតាមដាន ព័ត៌មានតាមបណ្តាញសង្គមហ្វេស ប៊ុក ពិតជាបានស្គាល់នូវ កិត្តិនាម និងភាពល្បីល្បាញ របស់អ្នកគ្រូ ណាលី ដែលមជ្ឈដ្ឋានទូទៅបានស្គាល់ថា ជាអ្នកគ្រូ ហុង ស៊ុយបែបវិទ្យាសាស្រ្ត ដែលទាយត្រូវស្ថានការណ៍អានាគត ច្បាស់ៗដូចថ្ងៃតែម្តង ជាក់ស្តែងដូចជា ការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពអាកាសធាតុ និងចុះត្រជាក់ខ្លាំង ការឡើងថ្លៃនៅតម្លៃមាស ជាដើម។

អ្នកគ្រូ ណាលី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគ្រូ ណាលី

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពោលកាលពីយប់មិញនេះ ផ្ទាល់តែម្តង តាមរយ:ផេកហ្វេស ប៊ុក ផ្លូវការរបស់អ្នកគ្រូ ណាលី មានឈ្មោះថា Master Naly Fengshui បានធ្វើការឡាយផ្ទាល់ ដោយអ្នកគ្រូបានបង្ហាញប្រាប់ពីវិធីនានាជូនដល់កូនចៅចិន ឬខ្មែរកាត់ចិន ក្នុងការត្រៀមទទួលឆ្នាំថ្មីប្រពៃណីចិន និងពីរបៀបប្រុងប្រយ័ត្នរៀបជំនាងផ្ទះខុស អាចប៉ះពាល់អំណាច និងការងារ និងការរៀបចំសែនចូលឆ្នាំចិនឲ្យត្រូវតាមក្បូនខ្នាតជាដើម។

អ្នកគ្រូ ក៏បានបន្ថែមទៀតផងដែរថា ប្រសិនបើជំនាងផ្ទះរបស់បងប្អូនទាំងអស់គ្នាមានពណ៌ក្រហមត្រូវ តែធ្វើការអនុវត្តនៅវិធីមួយនេះ ដោយត្រូវបើកអំពូលភ្លើងពណ៌លឿងចោល ដើម្បីធ្វើការជួយលើករាសីធាតុរបស់ជំនាងផ្ទះរបស់បងប្អូន ឲ្យកាន់តែមានរាសីខ្ពស់បន្ថែមមួយកម្រិតទៀត៕

ចង់ដឹងឲ្យកាន់តែច្បាស់ថា​ តើអ្នកគ្រូ មានប្រសាសន៍ប្រាប់ពីការរៀបចំ មុនសែន ចូលឆ្នាំចិន លម្អិតយ៉ាងណានោះ សូមតាមដាន ទស្សនា វីដេអូខាងក្រោម៖

អ្នកគ្រូ ណាលី
អ្នកគ្រូ ណាលី
អ្នកគ្រូ ណាលី
អ្នកគ្រូ ណាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]